មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label ផ្លាក់សញ្ញាចរាចរណ៍. Show all posts
Showing posts with label ផ្លាក់សញ្ញាចរាចរណ៍. Show all posts

Tuesday, July 9, 2019

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរ..

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរនៅលើដងផ្លូវ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាម ដឹកនាំដោយ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសដ.សរ ទទួលបន្ទុក បានចុះអនុវត្ដការងារត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង ។


--- នាថ្ងៃអង្គារ ៨ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសដ.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងមានការសហការពីអាជ្ញាធរមូលដ្ឋាន រួមនិងសមត្ថកិច្ចជំនាញ កងកម្លាំងអាវុធហត្ថខេត្ដ មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីបច្ចេកទេសវាស់វែងសាធារណការខេត្ដ បានចុះអនុវត្ដការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- រថយន្ដបានត្រួតពិនិត្យសរុប ចំនួន ១១០គ្រឿង
- រថយន្ដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១០៤ គ្រឿង
-រថយន្ដពុំមានឯកសារត្រឹមត្រូវ ចំនួន ០៦ គ្រឿង(បានផាកពិន័យទៅតាមច្បាប់កំណត់)
- រថយន្ដរក្សាទុកតាមគោលដៅត្រៀមកាត់ពេលខាងមុខ ចំនួន ០០ គ្រឿង
- រថយន្ដកាត់ទ្រុងដោយខ្លួនឯង ចំនួន ០០ គ្រឿង
- រថយន្ដគ្មានផ្លាកលេខ ចំនួន ០០ គ្រឿង
- ដោះរានតក្រោយរថយន្ដ ចំនួន ០០ គ្រឿង
- រថយន្ដដឹកសំពីងសំពោង ចំនួន ០០ គ្រឿង ក្នុងនោះសមត្ថកិច្ចជំនាញបានពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនអ្នកបើកបរចំនួន ០ នាក់ផងដែរ ។

Tuesday, June 11, 2019

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំ..

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានដឹកនាំក្រុមការងារចុះស្រងយកទិន្នន័យយានយន្ដធ្វើចរាចរណ៍គ្រប់ ប្រភេទនៅលើដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណងសិក្សាពីលំហូរចរាចរណ៍យានយន្ត ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីកែសម្រួលលក្ខណៈបច្ចេកទេសភ្លើងស្តុប និងរកលទ្ធភាពតំឡើងភ្លើងស្តុបបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចៀសការកកស្ទះចរាចរក្នុងក្រុងសៀមរាបនិង ដើម្បីអភិវឌ្ឍន៍ប្រកបដោយទស្សន​វិស័យ និងនិរន្តរភាព ។




ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃមន្ទីរសក.សរ និងមន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ សហការជាមួយអ្នកជំនាញការស្ម័កចិត្ត JICA Mr.Shinya Takashima បានចុះរាប់ចំនួនចរាចរណ៍យានយន្តគ្រប់ប្រភេទ ចំនួន២ទីតាំងនៅក្នុងក្រុងសៀមរាប

1/ ចំណុចផ្លូវប្រសព្វផ្សារកណ្តាល(ស្តុបឡាបេ) 


2/ ចំណុចប្រសព្វច្រមុះជ្រូកមន្ទីរពេទ្យខេត្ត(ច្រមុះជ្រូក ធនាគាកាណាឌីយ៉ា) 








Sunday, April 7, 2019

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ។

មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយស្នងការនគរបាលខេត្ដចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ក្នុងគោលបំណងពញ្ញាក់ស្មារតីជូនអ្នកបើកបរនៅលើដងផ្លូវទាំងអស់អោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងពេលធ្វើដំណើរលើដងផ្លូវ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្ននៅពេលបើកបរ ជាលទ្ធផលយើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរ និងអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា តែមានមួយចំនួនតូចដែលមិនទាន់យល់ច្បាស់ ហេតុនេះក្រុមការងារបានធ្វើការពន្យល់ អប់រំបន្ថែម ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ព្រមទាំងមានកម្មវិធីឆ្លើយសំនួរយកមួកសុវត្តិភាព និងចែកឯកសារច្បាប់ជូនបងប្អូនប្រជាពលរដ្ឋយកទៅអានផងដែរ និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនក្មួយ មិត្ដភ័ក្រ ធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។










Thursday, January 31, 2019

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាត

ដោយមានការរៀបចំ និងយកចិត្តទុក្ខដាក់ ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ពីបញ្ហាសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាត ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភះឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហការជាមួយ ស្នងការនគរបាលខេត្តសៀមរាប បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ៣៥មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៨០០ ច្បាប់
៥.ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ២០ផ្លិត។
៦ ផ្ទាំង សញ្ញាចរាចរណ៍ , ថ្មើជើង, ការកំណត់ទំហំទ្រុងរថយន្ត សរុប ៦០ផ្ទាំង
៧ ចំណាំងផ្លាត ៤០០សន្លឹក
៨ កាតសុវត្ថិភាព ៥០០សន្លឹក
៩ សីលធម៌១០ចំណុច ១០០សន្លឹក






















Thursday, October 18, 2018

លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.សរ បានដឹកនាំមន្ដ្រីជំនាញបច្ចេកទេសការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក...

នៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកជីក្រែង ខេត្ដសៀមរាប ទីតាំងជើងកបដែលមានគ្រោះថ្នាក់ញឹកញាប់...........

នៅព្រឹកថ្ងៃព្រហស្បតិ៍ត​ ៩កើត​ ខែ​អដ្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ពស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១៨​ ខែតុលា​ ឆ្នាំ​២០១៨ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.សរ បានដឹកនាំមន្ដ្រីជំនាញការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសក.សរ ចុះពិនិត្យជាក់ស្ដែងនៅទីតាំងជើងកបដែលមានគ្រោះថ្នាក់ញឹកញាប់នៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកជីក្រែង ។
==> កត្តាដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍មាន ៣ ដូចជា៖
        1/ កត្តាមនុស្ស ជាកត្តាធំជាងគេបំផុត ( ឥរិយាបទអ្នកបើកបរ )
        2/ កត្តាយានយន្ដ
        3/ កត្តាផ្លូវ-ថ្នល់










Thursday, September 20, 2018

ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសស្រុកក្រឡាញ់បានចុះអនុវត្ដការងារត្រួតពិនិត្យជាប្រចាំនៅលើដងផ្លូវ..

ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសស្រុកក្រឡាញ់បានចុះអនុវត្ដការងារត្រួតពិនិត្យជាប្រចាំនៅលើដងផ្លូវ..
ថ្ងៃពុធ ១០ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលស្រុកក្រឡាញ់បានដឹកនាំក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសស្រុកក្រឡាញ់ ចុះអនុវត្ដការងារត្រួតពិនិត្យយានយន្ដនៅលើដងផ្លូវដែលមានសមាភាពចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច រួមនិងមន្ដ្រីបច្ចេកទេសសាធារណការស្រុក ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-យានយន្ដបានត្រួតពិនិត្យសរុបចំនួន              ០៧  គ្រ
-យានយន្ដខុសលក្ខណៈបច្ចេកទេសចំនួន        ០០  គ្រ
-យានយន្ដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស     ០៧ គ្រ

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន  នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា  កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨  កន្លងមកបានអោយដឹងថា៖ ចាប់ពីសូន្យម៉ោងយប់ឆ្លងចូលថ្ងៃទី១០  ខែកុម្ភៈ    ឆ្នាំ ២០១៨  តទៅមិនអោយមានវត្ដមានយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស  បើកបរលើផ្លូវសាធារណៈទៀតឡើយ  បើឃើញមាននៅក្នុងដែនសមត្ថកិច្ច ខេត្ដ ក្រុង ស្រុក​  ណា ខេត្ដ ក្រុង ស្រុក នោះជាអ្នកទទួលខុសត្រូវ ។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណដល់បងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនទាំងអស់ ដែលបានចូលរួមកែតម្រូវរថយន្ដដែលខុសលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ និងសូមសំណូមពរបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនមួយចំនួនទៀត សូមមេត្តាចូលរួមគោរពច្បាប់ សូមកុំកែច្នៃរថយន្ដខុសលក្ខណៈបច្ចេកទេសដែលវាអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដ៏ទៃទៀត និងវាក៏កត្ដាធ្វើឲ្យស្ពាន់-ផ្លូវថ្នល់ ខូចខាត់ ដោយសាររថយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសដឹកលើសទម្ងន់កំរឹតកំណត់នេះ ។









លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More