មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label គសចគ. Show all posts
Showing posts with label គសចគ. Show all posts

Thursday, June 13, 2019

កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ!

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្ដធំ២គ្រឿង និងរថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ និងស្រវឹង ។
សូមបញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៤៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧២នាក់ របួសធ្ងន់១៤០នាក់ និងរបួសស្រាល៨៣នាក់៕

Tuesday, June 11, 2019

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំ..

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានដឹកនាំក្រុមការងារចុះស្រងយកទិន្នន័យយានយន្ដធ្វើចរាចរណ៍គ្រប់ ប្រភេទនៅលើដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណងសិក្សាពីលំហូរចរាចរណ៍យានយន្ត ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីកែសម្រួលលក្ខណៈបច្ចេកទេសភ្លើងស្តុប និងរកលទ្ធភាពតំឡើងភ្លើងស្តុបបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចៀសការកកស្ទះចរាចរក្នុងក្រុងសៀមរាបនិង ដើម្បីអភិវឌ្ឍន៍ប្រកបដោយទស្សន​វិស័យ និងនិរន្តរភាព ។




ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃមន្ទីរសក.សរ និងមន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ សហការជាមួយអ្នកជំនាញការស្ម័កចិត្ត JICA Mr.Shinya Takashima បានចុះរាប់ចំនួនចរាចរណ៍យានយន្តគ្រប់ប្រភេទ ចំនួន២ទីតាំងនៅក្នុងក្រុងសៀមរាប

1/ ចំណុចផ្លូវប្រសព្វផ្សារកណ្តាល(ស្តុបឡាបេ) 


2/ ចំណុចប្រសព្វច្រមុះជ្រូកមន្ទីរពេទ្យខេត្ត(ច្រមុះជ្រូក ធនាគាកាណាឌីយ៉ា) 








Wednesday, May 15, 2019

អ្នកបើកកង់បីទំនើបក្នុងក្រុងសៀមរាបសម្រុកទៅចូលរៀនច្បាប់ចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណការខេត្ដ...


ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរុឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..)  និងទោចចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួចសិក្ខាកាមត្រូវបំពេញបែបបទដើម្បីប្រលងយកប័ណ្ណបើកបរផងដែរ ។











Saturday, April 13, 2019

ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេតសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបន្ដចុះធ្វើ

មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានបន្ដចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចងបដាពាក្យស្លោកអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីសាធារណៈតាមដង់ផ្លូវសំខាន់ៗក្នុងក្រុង ។
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេតសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបន្ដចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ចងបដាពាក្យស្លោកអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ចំនួន ១០ ផ្ទាំងដែលបានផ្តល់ពីគណៈកម្មាធិកម្មាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន។ គោលបំណងក្នុងការធ្វើយុទ្ធនាការ និងចងបដាពាក្យស្លោកអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះគឺដើម្បីពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ ។

























Sunday, April 7, 2019

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ។

មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយស្នងការនគរបាលខេត្ដចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ក្នុងគោលបំណងពញ្ញាក់ស្មារតីជូនអ្នកបើកបរនៅលើដងផ្លូវទាំងអស់អោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងពេលធ្វើដំណើរលើដងផ្លូវ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្ននៅពេលបើកបរ ជាលទ្ធផលយើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរ និងអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា តែមានមួយចំនួនតូចដែលមិនទាន់យល់ច្បាស់ ហេតុនេះក្រុមការងារបានធ្វើការពន្យល់ អប់រំបន្ថែម ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ព្រមទាំងមានកម្មវិធីឆ្លើយសំនួរយកមួកសុវត្តិភាព និងចែកឯកសារច្បាប់ជូនបងប្អូនប្រជាពលរដ្ឋយកទៅអានផងដែរ និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនក្មួយ មិត្ដភ័ក្រ ធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។










Thursday, January 31, 2019

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីពញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាត

ដោយមានការរៀបចំ និងយកចិត្តទុក្ខដាក់ ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ពីបញ្ហាសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាត ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភះឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហការជាមួយ ស្នងការនគរបាលខេត្តសៀមរាប បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ៣៥មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៨០០ ច្បាប់
៥.ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ២០ផ្លិត។
៦ ផ្ទាំង សញ្ញាចរាចរណ៍ , ថ្មើជើង, ការកំណត់ទំហំទ្រុងរថយន្ត សរុប ៦០ផ្ទាំង
៧ ចំណាំងផ្លាត ៤០០សន្លឹក
៨ កាតសុវត្ថិភាព ៥០០សន្លឹក
៩ សីលធម៌១០ចំណុច ១០០សន្លឹក






















លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More