មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, November 27, 2017

លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសក.សរ ចុះអនុវត្ដយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព! ចូលរួមពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារអាយុជីវិតរបស់អ្នក!

សៀមរាប ព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៧
ដោយមានការចង្អុកបង្ហាញពីលោក គឹម ប៉ុណ្ណា អនុប្រធាន អនុគណៈកម្មការសចគ  និងជាប្រធានលេខាធិការដ្ឋាននៃអនគសចគ លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសក.សរ
ជាសមាជិកលេខាធិការដ្ឋាន បានដឹកនាំមន្ត្រីសក.សរ សហការជាមួយនិងនគរបាលចរាចរណ៍ផ្លូវគោក និងអាវុធហត្ថ ស្រុកអង្គធំ ចុះអនុវត្ដយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងបានចែកប័ណ្ណព័ត៌មានផ្សព្វផ្សាយ និងចែកស្ទីកឃឺ ស្តីពីក្រមសីលធម៌ក្នុងការបើកបរ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយសំនួរ-ចំលើយ យករង្វាន់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
-​ មួកសុវត្ថិភាព ចំនួន ៣០មួក
- សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៣៥ក្បាល
- សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៥០ក្បាល
- សីលធម៌១០ចំណុច សម្រាប់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥០សន្លឹក
- បិទចំណាំងផ្លាត ដល់យានយន្ត
- ជូនឯកសារច្បាប់ ដល់មន្ត្រីចរាចរណ៍ស្រុកអង្គរធំមួយចំនួនទៀត ទុកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ
ការចុះផ្សព្វផ្សាយ និងចែកសំភារៈអប់រំច្បាប់ចរាចរណ៍ សំរាប់រឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

   























0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More