មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label ក្រសួងសាធារណការ​ និងដឹកជញ្ជូន. Show all posts
Showing posts with label ក្រសួងសាធារណការ​ និងដឹកជញ្ជូន. Show all posts

Wednesday, April 18, 2018

មិនមែនលំៗទេណា៎! តិចទៀតកាណូតអាចដឹកអ្នកដំណើរដល់ក្រចេះ....

ក្រសួង​សាធារណការ សហការ​ជាមួយ​កូរ៉េ​ខាងត្បូង តាម​រយៈ​អង្គការ KOICA បាន​បញ្ចប់​ការ​សិក្សា​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹកពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ក្រចេះ សព្វ​គ្រប់អស់​ហើយ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នៅ​ព្រឹក​ថ្ងៃទី៦ ខែ​មេសា ឆ្នាំ​២០១៨។




ឯកឧត្ដម ស៊ុន ចាន់ថុល បាន​និយាយ​ថា នា​ពេល​ខាងមុខ​នេះ ក្រសួង​នឹង​កសាង​កំពង់ផែ​១ទៀត​នៅ​ទន្លេបិទ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដឹក​កសិផល​ពី​ខេត្ត​នៅ​ផ្នែក​ខាងលើ និង​អាច​លក់ទៅ​បរទេស​ផងដែរ។


ប្រភព៖ Kley Kley   អត្ថបទ៖ សំភី

Wednesday, November 22, 2017

គ្រាន់​តែក្នុងឆ្នាំ២០១៧​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល សម្រេច​សមិទ្ធផល​ធំៗ​ទាំង​នេះ​ជូន​ពលរដ្ឋ​ខ្មែរ

គិត​ចាប់​ពី​ថ្ងៃ​ឡើង​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ក្នុង​ឆ្នាំ​២០១៣ មក​ដល់​បច្ចុប្បន្ន​ ឯកឧត្ដម ស៊ុន ចាន់​ថុល​ បាន​សម្រេច​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ខ្មែរ។ ងាក​មក​ចាប់​អារម្មណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ​វិញ លោក​បាន​សម្រេច​សមិទ្ធ​ផ្ទួន​ៗ​គ្នា​ជា​បន្តបន្ទាប់ និង​ទទួល​បាន​ការ​សាទរ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច្នេះ​សូម​មក​ដឹង​សមិទ្ធផល​សំខាន់​ៗ របស់​រដ្ឋ​មន្រ្តី​ ស៊ុន ចាន់​ថុល ក្នុង​ឆ្នាំ​២០១៧​ខាង​ក្រោម​នេះ៖




  • ការ​ដាក់​ឲ្យ​ដំណើរការ​មណ្ឌល​ប្ដូរ និង​ពន្យារ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើបAEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បី​ទទួល​បាន​បណ្ណ​បើកបរ)
  • ការ​បិត​ផ្លាក​សុវត្ថិភាព (ស្ទីគ័រ​ចំណាំង​ផ្លាត​ពន្លឺ​ពេល​យប់)ចំនួន៣.៤លានសន្លឹក
  • យុទ្ធនាការ​ចែក​មួក​សុវត្ថិភាព​រាប់​ម៉ឺន​មួក​ជូន​ប្រជាពលរដ្ឋ
  • ការ​រៀបចំ​រចនាសម្ព័ន្ធ​អង្គការ​លេខ​របស់​ក្រសួង​ឡើងវិញ​ដើម្បី​បំពេញ​ការងារ​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព
  • ការ​ដាក់​ឱ្យ​ដំណើរ​ការ​ចុះ​បញ្ជី​យានយន្ត​ និង​ការ​ផ្ដល់​ប័ណ្ណ​បើក​យាន​យន្ត តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

  • បង្កើត​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្ដី​ នៃ​ការ​បើកបរ​លើ​ទូរសព្ទ
  • ឈៀក​ចល័ត និង​ផ្លាក​លេខ​យានយន្ត​មានQR Codeដើម្បី​កាត់​បន្ថយ​ការ​ក្លែងបន្លំ
  • និង​ការ​បង្កើត​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ជា​ច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ​។ល។
ដោយ​ឡែក​សមិទ្ធផល​ផ្សេងៗ​ទៀត​នឹង​ចេញ​ជា​រូបរាង​ជា​បន្ត​បន្ទាប់​ដូច​ជា៖
  • ការ​សាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលាន​យន្តហោះ​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរ​ក្នុង​ពេល​ឆាប់ៗ
  • ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ការ​រៀបចំ​ក្របខណ្ឌ​ស្ថាប័ន​ទទួល​បន្ទុក​ភស្តុភារកម្ម​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន
  • ការ​ធ្វើ​សមាហរណកម្ម​ទូទាំង​ប្រទេស​តាមរយៈ​ការ​កសាង​និង​ពង្រីក​បណ្ដាញ​ផ្លូវ​តភ្ជាប់ ការ​កសាង​ផ្លូវ​រថភ្លើង ការ​គ្រប់គ្រង​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​
  • ការ​កសាង​កំពង់ផែ​ទឹកជ្រៅ ការ​លុប​គ្រលុក​សំបុក​មាន់នៅ ទូទាំង២៥រាជធានី-ខេត្ត​តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​រ៉ឺម៉ក​ដែល​បំពាក់​ដោយ​ឧបករណ៍​ចំនួន​ជាង​៣០០គ្រឿង និង​​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ចល័ត​ចុះ​ពិនិត្យ និង​ជួសជុល​គ្រលុក​សំបុក​មាន់​ភ្លាមៗ ក្នុងគោល​បំណង​ថែ​រក្សា​បណ្តាញ​ផ្លូវ​ថ្នល់​របស់​យើង​ឱ្យ​ជាប់​បាន​យូរ។

សូម​ជម្រាប​ជូន​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ(CKCC) ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ បាន​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​កំណែ​ទម្រង់​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន។ ក្នុង​នោះ​ឯក​ឧត្ដម​ក៏​បាន​បង្ហាញ​ពី​សមិទ្ធផល​សំខាន់​ៗ​ដូច​រៀបរាប់​ខាង​លើ​នេះ៕



Monday, August 14, 2017

ពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់មន្ត្រីទើបប្រឡងជាប់ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៧

ពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់មន្ត្រីទើបប្រឡងជាប់ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៧
Welcome Ceremony and training for new Ministry of Public Works and Transport officials


---
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដំបូងដល់មន្ត្រីទើបប្រឡងជាប់ចំនួន១៤៩នាក់ នាសម័យប្រឡងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់នៃការបំពេញការងារប្រកបដោយតម្លាភាព និងសុចរិតភាពរបស់មន្ត្រីរាជការដើម្បីបម្រើប្រជាពលរដ្ឋ ក្នុងស្មារតីកំណែទម្រង់ យោងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេស ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនក្នុងការអប់រំមន្ត្រីជំនាន់ថ្មីទាំងនេះឱ្យក្លាយជាមន្ត្រីឆ្នើមរបស់ក្រសួង។
---



On August 14, 2017, H.E Sun Chanthol, Senior Minister, Minister of Public Works and Transport, presided over a welcome ceremony and first training course for 149 new officials who had passed the Ministry entrance exam on June 18, 2017.
H.E Senior Minister emphasized the importance that officials work with transparency and integrity, so as to serve the Khmer people in the spirit of reform in accordance with the policies of the Royal government, helping to move the country to the next level of development.
The Senior Minister also thanked the trainers for their wisdom and valuable time, educating and guiding this new generation of Ministry officials.

Sunday, August 6, 2017

បើ​មិនប្រែប្រួល​ផ្លូវ​ល្បឿន​លឿន​ ២​កន្លែង​នៅ​កម្ពុជា​ត្រូវ​បើក​ការដ្ឋាន​ចុង​ឆ្នាំ​នេះ

បើ​មិន​មាន​អ្វី​ប្រែប្រួល​ផ្លូវ​ល្បឿន​លឿន​២​កន្លែង​នៅ​កម្ពុជា​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ហើយ នៅ​បំណាច់​ឆ្នាំ​នេះ ។ ផ្លូវ​ល្បឿន​លឿន​ទាំង​នោះ​មាន​ដូចជា​៖
១. ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ព្រំដែន​ឡាវ
លោក ថ្លាំ​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន Globalcam បាន​ថ្លែង​ ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន Globalcam និង​ក្រុមហ៊ុន Mahdi Holdings Investment កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា​​ថា ក្រុមហ៊ុន​បាន រៀបចំ​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ឡាវ​ដែល​មាន​ប្រវែង​៥២២​គីឡូម៉ែត្រ​ដោយ​គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​។ សម្រាប់​គម្រោង​ដំណាក់កាល​លើក​ទី​១ នឹង​​ចាប់​ផ្ដើម​នៅ​ដំណាច់​ឆ្នាំ២០១៧នេះ​​ហើយ។
​លោក​បាន​បន្ត​ថា គម្រោង​នេះ​សាងសង់​រយៈពេល​ត្រឹម ៥​ឆ្នាំ​ទៅតាម​ផែនការ​ និង​គោលការណ៍​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាត ហើយ​គុណភាព​ផ្លូវ​ល្បឿន​លឿន​នេះ​មិន​ចាញ់​ផ្លូវ​ល្បឿន​លឿន​នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​ឡើយ។



២. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ
ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំណាយ​ពេល​ត្រឹម ២ម៉ោង នឹង​ចាប់​ផ្ដើម​ដំណើរការ​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០១៧​នេះ​។ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​មុន​បំណាច់​ឆ្នាំ២០១៧​នេះ នឹង​ត្រូវ​គ្រោង​វិនិយោគ​ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ដោយ​ក្រុមហ៊ុន China Communications Construction Company ​របស់​ប្រទេស​ចិន​។
កន្លង​មក ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​ធ្លាប់​បាន​បញ្ជាក់​​ថា ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​១៩០០​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ​កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន​ខាង​លើ​​ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​សាងសង់ និង​ក៏​ចេញ​ជា​គម្រោង​ច្បាស់​ការ​ហើយ​​។ ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា​គឺ​នឹង​សាងសង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ខេត្ត​ព្រះសីហនុ​​​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ អាច​ធ្វើ​ដំណើរ​ត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​។
ដោយ​ឡែក​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង នៅ​មិន​ទាន​់​បញ្ជាក់​ពី​គម្រោង​បើក​ការដ្ឋាន​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក្ដី​គម្រោង​នេះ ត្រូវ​បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​រវាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជាមួយ​ទី​ភ្នាក់​ងារ សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ជប៉ុន (JICA) ៕
ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

Sunday, July 23, 2017

វាសនាលើដងផ្លូវ!

វាសនាលើដងផ្លូវ!
ចូរដាស់តឿនខ្លួនឯង មិត្តភ័ក្ត្រ និងក្រុមគ្រួសារឲ្យ៖
- គោរពភ្លើងសញ្ញាចរាចរណ៍ និងពាក់មួកសុវត្ថិភាពជានិច្ច...
- ត្រូវជិះលើគន្លងផ្លូវរបស់ខ្លួន ភ្នែកសំឡឹងទៅមុខដោយការប្រុងប្រយ័ត្ន...
- មុនចាកចេញពីគន្លងផ្លូវ ត្រូវមើលមុខក្រោយឱ្យបានពីរដង...
- កុំបើកម៉ូតូពីក្រោយកៀកយានយន្តដទៃខ្លាំងពេក...
- កុំបើកបរហួសល្បឿនកំណត់...
- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង...
- មិនត្រូវនិយាយទូរសព្ទពេលបើកបរ...
ចែករំលែកសារនេះ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
បំណងល្អពីក្រសួងសាធាណការ និងដឹកជញ្ជូន

Image may contain: 3 people, people smiling, people sitting, tree, motorcycle and outdoor

សូមទស្សនាវីដេអូមាននៅទីនេះ៖


Thursday, July 6, 2017

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ចំណាយតិច ចំណេញពេលវេលា!

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ចំណាយតិច ចំណេញពេលវេលា!
សូមចុច LIKE គាំទ្រ ប្រសិនបើពេញចិត្ត......




សូមទស្សនាវីដេអូខាងក្រោមនេះ៖



Wednesday, July 5, 2017

ប្រឡងយកបណ្ណបើកបរប្រភេទ ខ តម្លៃត្រឹម ៩០០០០៛ តែប៉ុណ្ណោះ

"ប្រឡងយកបណ្ណបើកបរប្រភេទ ខ តម្លៃត្រឹម ៩០០០០៛ តែប៉ុណ្ណោះ"
ដាក់ពាក្យប្រឡងតាមវេបសាយ: https://driverlicense.mpwt.gov.kh
ប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្មកាន់តែងាយស្រួល មិនមានការចំណាញក្រៅផ្លូវការ!!

No automatic alt text available.

Monday, July 3, 2017

សាកដាក់ពាក្យស្នើសុំឆៀកឡានតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម

"សាកដាក់ពាក្យស្នើសុំឆៀកឡានតាមប្រព័ន្ធស្វ័យប្រវត្តិកម្មម្តងមើល!"
លឺសូរថា មិនចាំបាច់តំរង់ជួរទេ!ចង់ទៅពេលណា បានពេលហ្នឹង! គ្រាន់តែកក់ពេលវេលា កាលបរិច្ឆេទ និងទីតាំងផ្តល់សេវា តាមតំណភ្ជាប់នេះ
https://techinspection.mpwt.gov.kh រួចយកឡានទៅឆៀកជាការស្រេច!
:::តោះនាំគ្នាសាកទាំងអស់គ្នា!

No automatic alt text available.

Sunday, July 2, 2017

រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ចុះ​មើល​បេក្ខជន​ប្រឡង​ដោយ​ផ្ទាល់ ទទួល​បាន​ការ​សាទរ​ខ្លាំង

ដើម្បី​បញ្ជាក់​ពី​ភាព​សុក្រឹត មិន​លំអៀង មិន​យក​តាម​ខ្សែ ដើម្បី​ក្លាយ​ជា​មន្ត្រី ក្រប​ខណ្ឌ​ក្រសួង​សាធារណការ ឯកឧត្ដម ស៊ុន ចាន់​ថុល ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ចុះ​ធ្វើ​ការ​ត្រួត​ពនិត្យ​ដោយ​ផ្ទាល់​តែ​ម្ដង និង​ទទួល​បាន​សាទរ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​។


ឯកឧត្ដម ស៊ុន ចាន់​ថុល បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា ការ​ប្រឡង​នេះ​គឺ​មាន​ភាព​សុក្រឹត​មិន​លំអៀង ដូច​ការ​យល់​ឃើញ​ពី​ប្រជាពលរដ្ឋ​កន្លង​មក​នោះ​ទេ។ ​ជា​ពិសេស​ការ​ប្រឡង​នេះ ថែម​ទាំង​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូលរួម​អង្កេត​ការណ៍​តាម​បន្ទប់​ប្រឡង​របស់​បេក្ខជន ហើយ​រាល់​វិញ្ញាសា​ប្រឡង​គឺ​ត្រូវ​បាន​ចាក់​សោ​ក្នុង​ហឹប​សម្ងាត់​​ត្រឹម​ត្រូវ​គ្មាន​បែក​ធ្លាយ​នោះ​ទេ។ ​ដូច​នេះ​អ្នក​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​ទើប​អាច​ប្រឡង​ជាប់​។



សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

Saturday, July 1, 2017

ឯកឧត្តម ស៊ុន ចាន់ថុល៖ នាពេលខាងមុខនេះស្លាកលេខយានយន្តទាំងអស់និងមានភ្ជាប់ QR Code ដើម្បីងាយស្រួលស្វែងរកម្ចាស់យានយន្ត

ឯកឧត្តម ស៊ុន ចាន់ថុល៖ នាពេលខាងមុខនេះស្លាកលេខយានយន្តទាំងអស់និងមានភ្ជាប់ QR Code ដើម្បីងាយស្រួលស្វែងរកម្ចាស់យានយន្ត


Monday, March 27, 2017

ព្រឹកថ្ងៃទី 28-03-2017 ចាប់ផ្តេីមអ៊ុត បេតុងកៅស៊ូ ឬ AC នៅគល់ស្ពានថ្មព្រះរាជដំណាក់


ព្រឹកថ្ងៃទី 28-03-2017 លោក គឹម ប៊ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប
បានចុះត្រួតពិនិត្យមើលការងារចាប់ផ្តេីមអ៊ុត បេតុងកៅស៊ូ ឬ AC នៅគល់ស្ពានថ្មព្រះរាជដំណាក់។












 











Sunday, January 29, 2017

វីដេអូផ្សព្វផ្សាយអំពី ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

វីដេអូផ្សព្វផ្សាយអំពី ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មី របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ
vehicle.mpwt.gov.kh
- ណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
techinspection.mpwt.gov.kh
- ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្ត
driverlicense.mpwt.gov.kh
- ទាញយកកម្មវិធីពី App Store និង Play Store ទ្រឹស្តីនៃការបើកបរ ដោយឥតគិតថ្លៃឥឡូវនេះ dr.mpwt.gov.kh


ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

ដំណឹងល្អ!
<គ្មានចំណាយក្រៅផ្លូវការ> <ចំណេញពេលវេលា> <ពីគ្រប់ពេលវេលា គ្រប់ទីកន្លែង>
ចាប់ពីពេលនេះតទៅ លោកអ្នកអាច៖
- ចុះបញ្ជីយានជំនិះដោយខ្លួនឯង ឬនៅហាងលក់យានជំនិះ
vehicle.mpwt.gov.kh
- ណាត់កាលវិភាគត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
techinspection.mpwt.gov.kh
- ដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរយានយន្ត
driverlicense.mpwt.gov.kh

ត្រូវការជំនួនក្នុងការរៀនទ្រឹស្តីនៃការបើកបរ? ទាញយកកម្មវិធីពី App Store និង Play Store ដោយឥតគិតថ្លៃឥឡូវនេះ dr.mpwt.gov.kh

  No automatic alt text available.

Wednesday, January 25, 2017

ព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបប្រជុំពិសេសជាមួយប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន មកពីរាជធានី-ខេត្តទូទាំងប្រទេស។

ព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបប្រជុំពិសេសជាមួយប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន មកពីរាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានមន្ទីរទាំងអស់ ឲ្យយកចិត្តទុកដាក់លើការងារជួសជុលថែទាំផ្លូវថ្នល់ ប្រកបដោយការទទួលខុសត្រូវ និងធានាគុណភាពផ្លូវថ្នល់ឲ្យបានរឹងមាំយូរអង្វែង។ ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្តាប់នូវរបាយការណ៍ និងរួមគ្នាដោះស្រាយនូវបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា បង្កើនទំនាក់ទំនាក់រវាងមន្ត្រីថ្នាក់កណ្តាលនិងថ្នាក់ក្រោម ក្នុងទិសដៅបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យឆាប់រហ័ស និង មានតម្លាភាព។
ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ណែនាំឲ្យថ្នាក់ដឹកនាំមន្ទីរទាំងអស់ ខិតខំប្រឹងប្រែងដឹកនាំក្រុមការងាររបស់ខ្លួន ធ្វើយ៉ាងណាបំពេញការងារនិងផ្តល់សេវាឲ្យបានឆាប់ និងមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ។






Sunday, December 18, 2016

ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា.........

តើលោកអ្នកដឹងទេថា ផ្លាកសញ្ញាចរាចរណ៍នេះមានន័យយ៉ាងដូចម្តេច?
::: ទាញយក ឧបសម្ព័ន្ធស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក​: goo.gl/1o9wVh
::: #សំណួរប្រចាំសប្តាហ៍




Friday, December 16, 2016

កម្មវិធីពិសេសក្នុងវគ្គផ្តាច់ព្រ័ត រវាងក្រុមបាល់ទាត់ ស.ស.យ.ក វិស័យសាធារណការ និង ដឹកជញ្ជូន ប្រកួតជាមួយ ក្រុមបាល់ទាត់ក្រសួងទេសចរណ៍..

កម្មវិធីពិសេស សម្រាប់នេះក្នុងវគ្គផ្តាច់ព្រ័ត!
ក្រុមបាល់ទាត់ ស.ស.យ.ក វិស័យសាធារណការ និង ដឹកជញ្ជូន ប្រកួតជាមួយ ក្រុមបាល់ទាត់ក្រសួងទេសចរណ៍ នៅវេលាម៉ោង ១៥:០០នាទីរសៀល ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ៣ នៅទីលានដ្ឋាន Prenium Sport Club ដែលមានការផ្សាយបន្តផ្ទាល់តាម BTV New។ អាស្រ័យហេតុនេះ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ចូលរួមទស្សនាដោយសេរី និង លើកទឹកចិត្តដល់កីឡាកររបស់ក្រសួង។

 Image may contain: 10 people, outdoor

Sunday, December 11, 2016

ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT

តើលោកអ្នកដឹងទេថា ផ្លាកសញ្ញាចរាចរណ៍នេះមានន័យយ៉ាងដូចម្តេច?
***ឈ្នះអាវយឺតចំនួន៥ ចំពោះប្រិយមិត្ត៥នាក់ ដែលឆ្លើយ(comment)បានត្រឹមត្រូវ និងទទួលបាន Like ច្រើនជាងគេ។ Mention មិត្រភក្តិរបស់លោកអ្នកដើម្បីទទួលបាន like កាន់តែច្រើន។ (ប្រិយមិត្តម្នាក់ មានសិទ្ធទទួលបានតែអាវមួយប៉ុណ្ណោះ)
::: ផុតកំណត់៖ ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦...
::: ទាញយក ឧបសម្ព័ន្ធស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក​: goo.gl/1o9wVh
::: #សំណួរប្រចាំសប្តាហ៍



Image may contain: text 

ផលប៉ះពាល់នៃការកែច្នៃរថយន្ត ខុសលក្ខណៈបច្ចេកទេស ដែលសាធារណជនគួរតែដឹង !

(ភ្នំពេញ)៖​ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់នូវផលប៉ះពាល់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជារួមចំណែកផ្តល់ការយល់ដឹង ជូនសាធារណជន អំពីការកែច្នៃរថយន្ត ឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេសនោះ  អង្គភាព Fresh News សូមលើកយកនូវ កម្រងឯកសារស្តីពី «ផលប៉ះពាល់នៃការកែច្នៃរថយន្ត ខុសលក្ខណៈបច្ចេកទេស» ជូនប្រិយមិត្តអ្នកអានបានជ្រាប។
ដោយក្នុងឯកសាររៀបចំឡើងដោយ មន្ត្រីនាយកដ្ឋានដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនខាងក្រោមនេះ មានបង្ហាញជូននូវក្រឹត្យក្រម ដែលអនុញ្ញាតិឲ្យមានការកែច្នៃរថយន្ត និងបង្ហាញពីផលប៉ះពាល់ នៃការកែច្នៃរថយន្ត ខុសលក្ខណៈបច្ចេកទេស៕

 

 
 


 


 


 


 



 



 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More