មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label ការិយាល័យសាធារណការ. Show all posts
Showing posts with label ការិយាល័យសាធារណការ. Show all posts

Thursday, July 25, 2019

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តជំរុញឲ្យមន្ដ្រីជំនាញក្រោមឱវាទ ស្វែងយល់បន្ថែមពីការប្រើប្រាស់កម្មវិធី Road Care ក្នុងទូរសព្ទឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយដល់..



លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តជំរុញឲ្យមន្ដ្រីជំនាញក្រោមឱវាទ ស្វែងយល់បន្ថែមពីការប្រើប្រាស់កម្មវិធី Road Care ក្នុងទូរសព្ទឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកំពស់ភាពជាប់បានយូររបស់ផ្លូវថ្នល់នៅកម្ពុជា។ អ្នកប្រើប្រាស់កម្មវិធីទាំងអស់ អាចរាយការណ៍ពីស្ថានភាពផ្លូវខូចខាតដល់មន្ត្រីជំនាញ ដោយវិធីងាយស្រួលបំផុត ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Road Care ក្នុងទូរសព្ទឆ្លាតវៃ ហើយធ្វើការថត ឬរើសរូបភាព និងបញ្ចូលខ្លឹមសារមួយចំនួន ចុចបញ្ជូនជាការស្រេច ។ កម្មវិធីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចចែករំលែក ច្រោះរបាយការណ៍ដោយងាយស្រួល បញ្ចេញមតិយោបល់ជាមួយមន្ត្រីជំនាញ អាចមើលរបាយការណ៍ក្នុងផែនទីអេឡិចត្រូនិច ហើយរឹតតែពិសេសជាងនេះ គឺទទួលដំណឹងពីស្ថានភាពរបាយការណ៍របស់ខ្លួន។ ចូលរួមរាយការណ៍បញ្ហាផ្លូវខូចខាត និងទាញយកកម្មវិធីថែទាំផ្លូវថ្នល់ ( Road Care Mobile App )
តាមរយៈតំណភ្ជាប់ ខាងក្រោម៖ 
- Android: http://roadcare.mpwt.gov.kh/android 
- iOS: http://roadcare.mpwt.gov.kh/ios



Saturday, December 15, 2018

របៀបបង្កើតគណនីប្រើប្រាស់កម្មវិធី Road Care របស់ក្រសួងសាធារណការ និងដឹកជញ្ជូន.....(មានវីដេអូ)

របៀបបង្កើតគណនីប្រើប្រាស់កម្មវិធី Road Care របស់ក្រសួងសាធារណការ និងដឹកជញ្ជូន.....(មានវីដេអូ)





ចាប់ពីថ្ងៃនេះតទៅអ្នកអាចថតផ្លូវខូចឬផ្លូវសំបុកមាន់ផ្ញើរទៅក្រសួងឲ្យជួសជុលជាផ្លូវការហើយ


បន្ទាប់ពីប្រកាសគម្រោងបង្កើត App តាមស្មាតហ្វូនឲ្យប្រជាប្រពលរដ្ឋឋអ្នកប្រើប្រាស់ផ្លូវចូលរួមថតរូបភាព ឬវីដេអូពីផ្លូវ ខូច ឬផ្លូវមានជង្ហុក សំបុកមាន់ ដាក់បញ្ចូលក្នុងប្រព័ន្ធនេះ សម្រាប់ឱ្យមន្រ្ដីជំនាញទទួល បាននូវព័ត៌មាន និងធ្វើការជួសជុល​បានទាន់ពេលវេលា ពេលនេះក្រសួងសាធារណៈការនិងដឹកជញ្ជូន បានដាក់ App នេះឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។
កាលពីព្រឹកថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងនៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ចាប់ពីពេល​នេះតទៅ ប្រជាពលរដ្ឋទាំងអស់ អាចធ្វើការរាយការណ៍ដោយផ្ទាល់ តាមរយៈកម្មវិធីថែ​ទាំផ្លូវ​តាមប្រព័ន្ធMobile App ទាក់ទងនឹងស្ថានភាពផ្លូវជង្ហុកសំបុកមាន់ និងផ្លូវខូច ទៅកាន់ក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការជួសជុលឱ្យបានទាន់ពេលវេលា នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានជាតិ ។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថែទាំផ្លូវតាមអែបនេះ គឺ​កម្ពុជា ជាប្រទេសទី១នៅក្នុងតំបន់ ក៏ដូចជាពិភពលោក ដែលបានប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាពិសេស​ប្រព័ន្ធ Mobile App នេះ ត្រូវបានរៀបចំដោយកូនខ្មែរ ដែលជាមន្រ្ដី​ក្រសួង​សាធារណការ។
កម្មវិធីមួយនេះឈ្មោះថា ROAD CARE​​​ ដែលជួយធ្វើឱ្យក្រសួងសាធារណការ បានទទួលដឹងនូវព័ត៌មានទាំងអស់ ចាប់តាំងពី​ការបញ្ជូនព័ត៌មានមក ដឹងទាំងការជួសជុលរួច និងតាមដាន ពេលវេលា ក្នុងការបញ្ជូន និងជួសជុលឱ្យរួចចប់សព្វគ្រប់នៅគ្រប់រាជធានី ខេត្ដទាំងអស់ ដើម្បីថែទាំ ជួសជុលផ្លូវឱ្យបាន​ទាន់ពេលវេលា។


ឯកឧត្តម ស៊ុន ចាន់ថុល បានពន្យល់ថា ការប្រើប្រាស់កម្មវិធីថែទាំផ្លូវតាមប្រព័ន្ធMobile Appនេះ គឺផ្ដល់នូវអត្ថប្រយោជន៍ក្នុងការទទួលបាននូវព័ត៌មាន ពីអ្នកប្រើប្រាស់ផ្លូវ ដែលបាន ថតផ្លូវសំបុកមាន់ ផ្លូវខូច រួចផ្ញើមកក្រសួងសាធារណការ ដើម្បីក្រសួង ចាត់វិធានការជួសជុល ថែទាំផ្លូវជាបន្ទាន់ និងបានដឹងកន្លែងដែលខូចខាតផ្លូវ ហើយប្រព័ន្ធMobile Appនេះ គឺជា​ប្រព័ន្ធឆ្លាតវៃ ដែលអាចដឹងពីកន្លែង និងទីតាំងផ្លូវខូចពិតប្រាកដ ស្ថិតនៅក្នុងភូមិសាស្រ្ដណា ដែលនឹងត្រូវបានបង្ហាញប្រាប់ទាំងអស់។
គួរបញ្ជាក់ថា នៅពេលដែលមានអ្នកបញ្ជូន​នូវព័ត៌​មាន​ពីផ្លូវខូច ឬផ្លូវសំបុកមាន់ចូលក្នុងប្រព័ន្ធនេះរួចហើយ​ ក្រសួងនឹងចាប់ផ្ដើមធ្វើការបែងចែកការ​ងារទៅតាម នាយកដ្ឋានជំនាញ ឬតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី ខេត្ដ បើផ្លូវនៅក្នុង រាជធានីភ្នំពេញ គឺផ្ដល់ឱ្យរាជធានីភ្នំពេញ ហើយបើផ្លូវនៅខេត្ដណាមួយ ត្រូវខេត្ដនោះទៅជួសជួលផ្លូវ ឱ្យបានទាន់ពេលវេលា។

Sunday, August 26, 2018

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប រួមនិងមន្ដ្រីក្រោមឪវាទមន្ទីរទាំងអស់ បានចូលរួមរើសសំរាម ក្នុងកម្មវិធី....

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប រួមនិងមន្ដ្រីក្រោមឪវាទមន្ទីរទាំងអស់ បានចូលរួមរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង “ អំពីការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង” ទីកន្លែងចាប់ផ្ដើមពីសាលាបឋមសិក្សាជាស៊ីម ដល់ស្ពានវត្ដដំណាក់៕
ក្រោមកិច្ចសហការជាមួយ ការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ជាមួយនិងលោក MIYAMOTO AKIO  អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ។
ថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីក្រោមឪវាទមន្ទីរទាំងអស់ ចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង “ អំពីការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង” ទីកន្លែងចាប់ផ្ដើមពីសាលាបឋមសិក្សាជាស៊ីម ដល់ស្ពានវត្ដដំណាក់ ក្រោមកិច្ចសហការជាមួយ ការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ជាមួយនិងលោក MIYAMOTO  AKIO  អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គឹម ប៉ុណ្ណា ក៏បានថ្លែងអំណរគុណដល់ការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ និងលោក MIYAMOTO AKIO  អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹកដល់ប្អូនៗជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមនៅក្នុងក្រុង តាមសងខាងមាត់ស្ទឹងទាំងអស់ និងសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក្មួយៗជាសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសកម្មសង្គមក្នុងឱកាសនេះផងដែរ ។
“ បរិស្ថានដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាដើម្បីបរិស្ថាន! “
“គ្មានសំរាមបរិស្ថានស្អាត់ ទាក់ទាញភ្ញៀវទេសចរណ៍! “
“ រើសសំរាមចាប់ផ្ដើមពីខ្ញុំ ចូលរួមទាំងអស់គ្នា” ។                                                                                #ខេត្ដសៀមរាប                                                                                                                                      #ក្រុងសៀមរាប                                                                                                                                        #មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ                                                                                                    #ការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់



























Thursday, August 23, 2018

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់មន្ដ្រីសាធារណការ ក្រុង-ស្រុក ទាំង១២ ដើម្បី....

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់មន្ដ្រីសាធារណការ  ក្រុង-ស្រុក ទាំង១២ ។                                                                                     

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់មន្ដ្រីសាធារណការ ក្រុង-ស្រុក ទាំង១២ ដែលមានការចូលរួមពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ ជាអធិបតី រួមនិងលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ និងគ្រូឧទេសនាមមកពីការិយាល័យអង្គភាពជំនាញផ្សេងៗក្រោមឱវាទមន្ទីរទាំងអស់ ។ ឆ្លៀតក្នុងឱកាសនោះ លោក គឹម ប៉ុណ្ណា បានផ្ដល់ជូននៅដំបូន្មានសំខាន់ៗជូនដល់មន្ដ្រីសាធារណការ ក្រោមឱវាទមន្ទីរទាំងអស់អោយខឹតខំពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនអោយឆ្លើយតបទៅតម្រូវការការងាររបស់ខ្លួនសំដៅទៅដល់ការបម្រើសេវាសាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋ និងពិសេសលើការងារបច្ចេកទេសអនុវត្ដលើវិស័យសាធារណការផ្ទាល់។










 

 



Thursday, May 3, 2018

ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប


យប់ថ្ងៃទីពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ សហការជាមួយកំលាំងចម្រុះ បានចុះត្រួតពិនិត្យលើគោលដៅស្រុកក្រឡាញ់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖     

 - រថយន្ដត្រួតពិនិត្យសរុបបានចំនួន ១០គ្រឿង ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។








Tuesday, December 12, 2017

ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និង លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន..........

ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ គ.ស ២០១៧
កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសមកពីសាធារណៈរដ្ឋកូរ៉េ ស្ដីពី " ផែនការមេនៃការដឹកជញ្ជូនបៃតងក្នុងក្រុងនិង ការកែលម្អបណ្ដាញផ្លូវក្នុងខេត្ដសៀមរាប " ក្រោមអធិបតី ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និង លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំលេខ២ សាលាខេត្ដ។

ខេត្តសៀមរាប នឹងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ដ៏ធំមួយនៅពេលឆាប់ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ

ថ្លែងនៅក្នុងកិច្ចពិភាក្សាបញ្ចប់ការសិក្សាបច្ចេកទេស នៃគម្រោងដឹកជញ្ជូនពណ៌បៃតង និងការកែលំអប្រព័ន្ធប្លង់មេក្នុងក្រុងសៀមរាប នៅថ្ងៃអង្គារ ៩រោច ខែ មិគសិរ ឆ្នំារការ នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១២ ខែធ្នូ គ.ស២០១៧នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាបដ៏ធំមួយនៅផ្នែកខាងត្បូងក្រុងសៀមរាប ស្របតាមបឹងទន្លេសាប ចាប់ពីស្រុកប្រាសាទបាគង ទៅដល់ស្រុកពួក ដែលមានពីរគន្លងប្រវែងសរុប៤២គីឡូម៉ែត្រ និងមានទទឹងប្រវែង១៣ម៉ែត្រ ប្រភេទកៅស៊ូAC និងមានសំណង់សិល្បៈមួយចំនួន។


លោកបានមានប្រសាសន៍ទៀតថា គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ដំណោះស្រាយដល់ការដឹកជញ្ជូននិងការស្តាឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុងសៀមរាប ការអភិវឌ្ឍន៍លក្ខខណ្ឌបច្ចេកទេស ចរាចរណ៍ ការដឹកជញ្ជូន ដើម្បីទាក់​ទាញភ្ញៀវទេសចរ និងបង្កើនភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ ត្រូវបានធ្វើការសិក្សាបច្ចេកទេសដោយអ្នកជំនាញកូរ៉េ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សានេះ រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងនេះឲ្យបានឆាប់ៗនាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ ឃើញថា រដ្ឋាភិបាលកូរ៉េអាចជាដៃគូក្នុងជួយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ។

លោកស្រី សាង មីលី តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ បច្ចុប្បន្ននេះ គឺកាន់តែមានភាពល្អប្រសើរ ហើយកន្លងមករដ្ឋាភិបាលកូរ៉េក៍បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ដែរ ហើយចំពោះគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ អ្នកជំនាញកូរ៉េ ក៏បានជួយធ្វើការសិក្សាបច្ចេកទេស ដែលត្រូវបានពិភាក្សាបញ្ចប់នៅថ្ងៃនេះ ។

លោកស្រី សាង មីលី បានបញ្ជាក់ទៀតថា សម្រាប់ការស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងរបស់កម្ពុជា លោកស្រីរំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងពិភាក្សាគ្នា និងឈានទៅរកភាពល្អប្រសើរមួយក្នុងការអនុវត្តគម្រោងនេះ ៕





























លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More