ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសស្រុកក្រឡាញ់បានចុះអនុវត្ដការងារត្រួតពិនិត្យជាប្រចាំនៅលើដងផ្លូវ..
ថ្ងៃពុធ
១០ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងយប់ថ្ងៃទី១៩ ខែកញ្ញា
ឆ្នាំ២០១៨ រដ្ឋបាលស្រុកក្រឡាញ់បានដឹកនាំក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសស្រុកក្រឡាញ់
ចុះអនុវត្ដការងារត្រួតពិនិត្យយានយន្ដនៅលើដងផ្លូវដែលមានសមាភាពចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច
រួមនិងមន្ដ្រីបច្ចេកទេសសាធារណការស្រុក ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-យានយន្ដបានត្រួតពិនិត្យសរុបចំនួន ០៧ គ្រ
-យានយន្ដខុសលក្ខណៈបច្ចេកទេសចំនួន ០០ គ្រ
-យានយន្ដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ០៧ គ្រ
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១
ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកបានអោយដឹងថា៖
“ ចាប់ពីសូន្យម៉ោងយប់ឆ្លងចូលថ្ងៃទី១០
ខែកុម្ភៈ ឆ្នាំ ២០១៨ តទៅមិនអោយមានវត្ដមានយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស បើកបរលើផ្លូវសាធារណៈទៀតឡើយ បើឃើញមាននៅក្នុងដែនសមត្ថកិច្ច ខេត្ដ ក្រុង
ស្រុក ណា ខេត្ដ ក្រុង ស្រុក
នោះជាអ្នកទទួលខុសត្រូវ “ ។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណដល់បងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនទាំងអស់
ដែលបានចូលរួមកែតម្រូវរថយន្ដដែលខុសលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ
និងសូមសំណូមពរបងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនមួយចំនួនទៀត
សូមមេត្តាចូលរួមគោរពច្បាប់ សូមកុំកែច្នៃរថយន្ដខុសលក្ខណៈបច្ចេកទេសដែលវាអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដ៏ទៃទៀត
និងវាក៏កត្ដាធ្វើឲ្យស្ពាន់-ផ្លូវថ្នល់ ខូចខាត់
ដោយសាររថយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសដឹកលើសទម្ងន់កំរឹតកំណត់នេះ ។
0 comments:
Post a Comment