មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, November 14, 2017

យល់ដឹងអំពីផ្លាកសញ្ញាចរាចរណ៍ (ផ្លាកសញ្ញាបំរាម)


ផ្លាកសញ្ញាបំរាម
========================================================================



1/ ចប់ការហាមជែង

2/ ផ្លាកសញ្ញានេះ ហាមចូលចំពោះយានជំនិះដែលមានកំពស់សរុប គិតទាំងបន្ទុក លើសកំពស់កំណត់ក្នុងផ្លាកសញ្ញា ។

3/ ផ្លាកសញ្ញានេះ ហាមចូលចំពោះយានជំនិះដែលមានទំងន់សរុប គិតទាំងបន្ទុក លើសទំងន់កំណត់ក្នុងផ្លាកសញ្ញា នេះ

4/ ផ្លាកសញ្ញានេះ ហាមចូលចំពោះយានជំនិះដែលមានបណ្តោយសរុប គិតទាំងបន្ទុក លើសប្រវែងកំណត់ក្នុងផ្លាកសញ្ញា ។

5/ ផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទ

6/ ផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវ (ហាមយានជំនិះគ្រប់ប្រភេទ និងថ្មើរជើងធ្វើចរាចរណ៍)

7/ លាកសញ្ញានេះ ហាមចូលចំពោះយានជំនិះដែលមានទទឹងសរុប គិតទាំងបន្ទុក លើសប្រវែងកំណត់ក្នុងផ្លាកសញ្ញា ។

8/លាកសញ្ញានេះ ហាមចូលចំពោះយានជំនិះដែលមានទំងន់ផ្ទុកលើភ្លៅ (ប៉ុង) នីមួយៗ លើសពីការកំណត់ក្នុងផ្លាកសញ្ញា ។

9/ សញ្ញានេះ ហាមចំពោះអ្នកបើកបររថយន្តធុនតូចដូចគ្នាទុកចន្លោះសុវត្ថិភាពតិចជាងចំងាយ ដូចមានកំណត់ក្នុងផ្លាកសញ្ញា

10/សញ្ញានេះ ហាមចំពោះអ្នកបើកបររថយន្តធុនធំដូចគ្នាទុកចន្លោះសុវត្ថិភាពតិចជាងចំងាយ ដូចមានកំណត់ក្នុងផ្លាកសញ្ញានេះ

11/សញ្ញានេះ ហាមជែងចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែទោចក្រយានយន្ត

12/សញ្ញានេះហាមស៊ីផ្លេ ប៉ុន្តែលើកលែងតែចំពោះករណីអាចមានគ្រោះថ្នាក់បន្ទាន់

13/ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញ ឡើងចុះ ក្នុងរយៈពេលចាំបាច់

14/ហាមចូល

15/ ហាមចូលចំពោះទោចក្រយាន ទោចក្រយានយន្ត និងត្រីចក្រយាន
16/ ហាមចូលចំពោះទោចក្រយាន

17/ហាមចូលចំពោះទោចក្រយានយន្ត

18/ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ លើកលែងតែទោចក្រយានយន្តដែលគ្មានភ្ជាប់រ៉ឺម៉កសណ្តោង ឬរ៉ឺម៉កចំហៀង

19/ហាមចូលចំពោះយានយន្តគ្រប់ប្រភេទ

20/ហាមចូលចំពោះរថយន្តដឹកទំនិញធុនធំ មានទំងន់សរុបលើស៣,៥០តោន ។

 21/ហាមចូលចំពោះរថយន្តដឹកអ្នកដំណើរធុនធំ ដែលផ្ទុកអ្នកដំណើរលើសពី ២០នាក់ គិតទាំងអ្នកបើកបរ

22/ហាមជែងចំពោះរថយន្តដឹកទំនិញធុនធំ (ដែលមានទំងន់សរុបលើស ៣,៥០តោន) ជែងយានយន្តផ្សេងទៀត លើកលែងតែទោចក្រយានយន្ត ។

23/ហាមជែងចំពោះរថយន្តដឹកទំនិញធុនធំដូចគ្នា


លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More