មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label AIP Foundation. Show all posts
Showing posts with label AIP Foundation. Show all posts

Monday, March 26, 2018

គ្រោះថ្នាក់ចរាចរណ៍​កើតឡើងជាហូរហែ អ្នក​បើក​បរ​គួរ​អាន​មាត្រាពីរនេះ​ឲ្យ​ច្បាស់​.....

គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​បាត់​បង់ជីវិត​ស្ទើរ​រាល់​ថ្ងៃ ហើយ​កត្តា​បង្ក​ឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​មាន​ដូចជា​បើក​បរ​លើស​ល្បឿន​កំណត់ ជែង បើក​បរ​មាន​ក្នុង​ស្ថានភាព​​ស្រវឹង និង​កត្តា​យានយន្ត​ជាដើម។​


ការ​បង្កគ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​អ្នកស្លាប់ ឬរបួស​នឹង​មាន​ទោស​ទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនា​គារ​។ តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រង់​មាត្រា​៨៣ ចែងថាជនណា​បើក​បរ​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិន​គោរពកាតព្វកិច្ច​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​បណ្តាល​ឲ្យ​របួសអ្នក​ដទៃមិន​អាចធ្វើការ​បាន​ស្មើ ឬលើសពី​៨​ថ្ងៃពីថ្ងៃកើត​ហេតុ​ត្រូវផ្តន្ទាទោស​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ។ ជាមួយគ្នានេះដែរ​ត្រូវពិន័យជាប្រាក់ពី​២លាន​រៀល ទៅ​១០​លាន​រៀល។
អំពើល្មើសនេះ នឹង​ត្រូវ​ផ្តន្ទាទោស​ពី​១ឆ្នាំទៅ​៣ឆ្នាំ​ និងពិន័យជាប្រាក់​ពី៤លានទៅ​១៥​លាន​រៀល​ចំពោះអ្នក​បើកបរគ្មានបណ្ណបើក​បរឬបណ្ណមិនត្រឹម​ត្រូវ​តាម​ប្រ​ភេទយាន្ត បើក​បរដោយស្ថិត​ក្នុង​សភាព​​ស្រវឹង ការរត់គេចពីខ្លួនពីកន្លែង​កើត​ហេតុ​ក្នុងគោល​បំណង​មិន ទទួលខុសត្រូវ និង​ក្នុង​ករណី​បណ្តាល​ឲ្យមនុស្ស​ស្លាប់ច្រើននាក់។
ចំពោះ​មាត្រា៨៥ វិញ​ចែងថា​ជនណា​បើក​បរ​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិន​គោរពកាតព្វកិច្ច​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​បណ្តាល​ឲ្យស្លាប់អ្នកដទៃ​ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី​១ឆ្នាំទៅ​៣ឆ្នាំ និង​ពិន័យជាប្រាក់៤លាន​ទៅ​១៥លាន​រៀល រួចអាចមាន​ផ្តន្ទាទោស​បន្ថែម​​មួយ​ឬច្រើន​ទៅតាម​មាត្រា​៥៣​នៃក្រម​ព្រហ្មទណ្ឌ។
​អំពើល្មើសនេះ នឹង​ត្រូវ​ផ្តន្ទាទោស​ពី​២ឆ្នាំទៅ​៥ឆ្នាំ​ និងពិន័យជាប្រាក់​ពី១០លានទៅ​២៥​លាន​រៀល​ចំពោះអ្នក​បើកបរគ្មានបណ្ណបើកបរឬបណ្ណមិនត្រឹម​ត្រូវ​តាម​ប្រ​ភេទយាន្ត បើក​បរដោយស្ថិត​ក្នុង​សភាព​​ស្រវឹង ការរត់គេចពីខ្លួនពីកន្លែង​កើត​ហេតុ​ក្នុងគោល​បំណង​មិនទទួលខុសត្រូវ និង​ក្នុង​ករណី​បណ្តាល​ឲ្យមនុស្ស​ស្លាប់ច្រើននាក់៕​​​​​​​​
អត្ថបទ៖ ទូច សុខា

Wednesday, December 20, 2017

យុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍! យុវជនគំរូគឺចាប់ផ្ដើមពីពួកយើងទាំងអស់គ្នា!

យុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍! យុវជនគំរូគឺចាប់ផ្ដើមពីពួកយើងទាំងអស់គ្នា! វាគឺជាកាតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នាដើម្បីអាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសក.សរ តំណាងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងលោក ប៉ែន សូនី ប្រធានការិយាល័យ ដឹកជញ្ជូន នៃមន្ទីរសក.សរ បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល និងចែករំលែកបទពិសោធន៍ កម្មវិធី
" យុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍" របស់ អង្គការ AIP (អង្គការមូលនិធិបង្ការរបួសអាស៊ី) 
នៅសាលប្រជុំលេខ១សាលាខេត្ដសៀមរាប ។​









លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More