ដោយមានការរៀបចំ និងយកចិត្តទុក្ខដាក់ ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ពីបញ្ហាសុវត្ថិភាពចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាត ព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភះឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហការជាមួយ ស្នងការនគរបាលខេត្តសៀមរាប បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះក៏ទទួលបានការចូលរួមជាអធិបតីភាពដោយ ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាអនុប្រធានគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត។ ក្នុងយុទ្ធនាការនេះ មានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរៀបចំជាកម្មវិធីសួរឆ្លើយសំណួរស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មុនពិធីបុណ្យចូលឆ្នាំចិន វៀតណាម។ ជាលទ្ធផលនៅក្នុងយុទ្ធនាការនេះបានចែកជូននូវសម្ភារមួយចំនួនដូចជា៖
១.មួកសុវត្ថិភាព ៣៥មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ២០០ក្បាល
៣.ស្សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ២០០ក្បាល
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៨០០ ច្បាប់
៥.ផ្លិតសុវត្ថិភាព (ជំហ៊ានសុវត្ថិភាព) ២០ផ្លិត។
៦ ផ្ទាំង សញ្ញាចរាចរណ៍ , ថ្មើជើង, ការកំណត់ទំហំទ្រុងរថយន្ត សរុប ៦០ផ្ទាំង
៧ ចំណាំងផ្លាត ៤០០សន្លឹក
៨ កាតសុវត្ថិភាព ៥០០សន្លឹក
៩ សីលធម៌១០ចំណុច ១០០សន្លឹក
0 comments:
Post a Comment