ថ្ងៃច័ន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក
គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោគខេត្ដ សហការជាមួយស្នងការនគរបាលខេត្ដ ដឹកនាំដោយលោក ជិម សុវណ្ណ នាយការិយាល័យនរគបាលចរាចរណ៍ខេត្ដ បានបើក " យុទ្ធនាការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក" មានបីគោលដៅ៖
1/ គោលដៅទី១ នៅរង្វង់មូលវត្ដដំណាក់
2/ គោលដៅទី២ នៅផ្លូវ៧មករា កែងផ្លូវលោកតាខៀវណឺយ
3/ គោលដៅទី៣ នៅខាងលិចផ្សារពួក ស្រុកពួក ខេត្ដសៀមរាប
==> មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់ | ការពារជីវិតអ្នក ពាក់មួយសុវត្ថិភាពឲ្យបានត្រឹមត្រូវ ៕
==> ពិសារស្រាសូមកុំបើកបរ បើកបរកុំពិសារស្រា បើកបរដោយទទួលខុសត្រូវ ៕
==> បន្ថយល្បឿន ដើម្បីសង្រ្គោះជីវិតខ្លួនឯង និងអ្នកដ៏ទៃ ៕
#ខេត្ដសៀមរាប
#មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ
#ស្នងការនគរបាលខេត្ដ
#កំលាំងនគរបាលចរាចរណ៍
2 comments:
ទើបឃើញរូបខ្លួនឯងម្ដង ធ្លាប់ថតអោយតែគេ
នៅមានច្រើនទៀត មិនបានបញ្ចេញអស់។
Post a Comment