មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label អង្គភាពលូទឹក. Show all posts
Showing posts with label អង្គភាពលូទឹក. Show all posts

Sunday, September 12, 2021

::: សេចក្តីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល និងបូមស្ការបណ្តាញលូសម្រាប់ឆ្នាំ២០២១ ប្រវែងសរុប ៣,៤៤០ម តាមបណ្ដោយផ្លូវលេខB403 សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

 ក្រុមលទ្ធកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន សហគ្រាស (គិត ទាំងសហត្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា អោយបានជ្រាបថា: ក្រុមលទ្ធកម្ម នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នឹងដាក់អោយដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកទទួលការធ្វើ ការងារជួសជុល និងបូមស្ដារបណ្តាញលូតាមបណ្ដោយផ្លូវលេខB403 ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប។

ក្រុមលទ្ធកម្មមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ ឯកសារដេញថ្លៃមានដាក់លក់នៅក្រុមលទ្ធកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលមានអាសយដ្ឋាន នៅមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ តទៅរៀងរាល់ម៉ោងធ្វើ ការ ( ទូរស័ព្ទទាក់ទងលេខ ០៩២ ១៤ ១៩ ១៩/០១២ ៩៧ ៧៧ ៣០) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុត ត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី ។
ការបើកឯកសារដេញថ្លៃនឹងប្រព្រឹត្តទៅ នៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ៩:០០ព្រឹក ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ។
ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន សហត្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរពត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ។ សូមអរគុណ...!




Tuesday, June 11, 2019

សូមជួយផ្សព្វផ្សាយបន្ដ នូវខ្លឹមសារអនុក្រឹត្យស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់

សូមជួយផ្សព្វផ្សាយបន្ដ នូវខ្លឹមសារអនុក្រឹត្យស្ដីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់.............
























Wednesday, May 8, 2019

**បរិស្ថានជាជីវិតរបស់មនុស្ស** កម្មវិធីផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹក ក្នុងទីក្រុងសៀមរាប ។

(បរិស្ថានជាជីវិតរបស់មនុស្ស)
កម្មវិធីផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹក ក្នុងទីក្រុងសៀមរាប ។
ថ្ងៃ ព្រហស្បត្តិ៍ ៦កើត ខែពិសាខឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែ ឧសភា ឆ្នាំ ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានដឹកនាំមន្ដ្រីក្រោមឱវាទមន្ទីរ រួមនិងលោក Akiha Kiyonori អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA កំពុងបំរើការងារនៅការិយាល័យលូទឹកនិងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងលោក Sakuma Mamu អ្នកជំនាញស្ម័គ្រចិត្ដ JICA មកពីមន្ទីរអប់រំយុវជន និងកីឡាខេត្ដ បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង " ការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកទីក្រុង " និងមានការសហការជាមួយនាយិកា លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស សាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ចំនួន៧៥នាក់
#ខេត្ដសៀមរាប
#ក្រុងសៀមរាប
#មន្ទីរសាធារណការ_និងដឹកជញ្ជូនខេត្ដ
#ការិយាល័យលូទឹក_និងស្ថានីយ៍ចម្រោះទឹកកខ្វក់
#សកម្មភាពចូលរួមការងារសង្គម











Monday, February 11, 2019

កិច្ចសហប្រតិបត្តិការអន្តរជាតិ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាន់ខ្ពស់ JICA លោក AKIHA KIYONORY ដែលនឹងត្រូវមកបំពេញបេសកកម្មការងាររយៈពេល២ឆ្នាំ

កិច្ចសហប្រតិបត្តិការអន្តរជាតិ លោក គឹម​ ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានជួបទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាន់ខ្ពស់ JICA លោក AKIHA KIYONORY ដែលនឹងត្រូវមកបំពេញបេសកកម្មការងាររយៈពេល២ឆ្នាំ ។ 
ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២: ០០ នាទីរសៀល នៅស្ថានីចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មានកិច្ចទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាន់ខ្ពស់ JICA លោក AKIHA KIYONORY ដែលត្រូវមកបំពេញបេសកកម្មការងាររយៈពេល២ឆ្នាំក្រោមអធិបតីភាពលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ។ ក្នុងកិច្ចទទួលស្វាគមន៍នេះ លោកប្រធាន មានមតិសំណេះសំណាល និងថ្លែងអំណរគុណដល់ អ្នកជំនាញស្ម័គចិត្ត JICA ដែលតែងតែជួយជុំជ្រែង បង្ហាត់បង្រៀន បច្ចេកទេស បទពិសោធន៍ការងារ ដល់មន្ត្រីមន្ទីរសក.សរ និងសូមអោយមន្ត្រីយើង យកចិត្តទុកដាក់ ខិតខំទាំងកំលាំងកាយ ចិត្ត ក្នុងការស្ដារនិងអភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងសៀមរាបអោយបានលទ្ធផលល្អប្រសើរថែមទៀត។

Image may contain: 1 person, standing and indoor

Image may contain: 5 people, people sitting, table and indoor

Image may contain: 5 people, people sitting, table and indoor

Image may contain: 6 people, people sitting and indoor

Image may contain: 1 person, standing and outdoor


Friday, October 5, 2018

Executive Summary of Project Planning....

Department of Public Works and Transport of Siem Reap province.

2_____
សេចក្តីសង្ខេបខ្លឹមសារក្របខណ្ឌគ្រប់គ្រងផ្នែកបរិស្ថាន និងសង្គម នៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
Executive Summary of Environmental and Social Management Framework of the Water Supply and Sanitation Improvement Project
http://www.mpwt.gov.kh/wp-content/uploads/2018/10/ESMF-WaSSIP-Executive-Summary_KH.pdf


3_____
Executive Summary of Rettlement Policy Framework of the Water Supply and Sanitation Improvement Project
សេចក្តីសង្ខេបខ្លឹមសារក្របខណ្ឌគោលនយោបាយការងារដោះស្រាយផលប៉ះពាល់ នៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
http://www.mpwt.gov.kh/wp-content/uploads/2018/10/RPF-WaSSIP-Executive-Summary_KH.pdf

4_____
Executive Summary of  Indigenous Peoples Planning Framework of the Water Supply and Sanitation Improvement Project
សេចក្តីសង្ខេបខ្លឹមសារក្របខណ្ឌគោលនយោបាយសម្រាប់ជនជាតិដើមភាគតិច នៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
http://www.mpwt.gov.kh/wp-content/uploads/2018/10/IPPF-WaSSIP-Executive-Summary_KH.pdf

5_____
Draft Environemtal and Social Management Framework of the Water Supply and Sanitation Improvement Project
ក្របខណ្ឌគ្រប់គ្រងផ្នែកបរិស្ថាន និងសង្គម នៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
http://www.mpwt.gov.kh/wp-content/uploads/2018/10/Draft-ESMF-WaSSIP.pdf

6_____
Draft Resettlement Policy Framework of the Water Supply and Sanitaion Improvement Project
ក្របខណ្ឌគោលនយោបាយការងារដោះស្រាយផលប៉ះពាល់ នៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
http://www.mpwt.gov.kh/wp-content/uploads/2018/10/Draft-RPF-WaSSIP.pdf

7_____
Draft Indigenous Peoples Planning Framework of the Water Supply and Sanitation Project
ក្របខណ្ឌគោលនយោបាយសម្រាប់ជនជាតិដើមភាគតិចនៃគម្រោងធ្វើឱ្យប្រសើរឡើងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
http://www.mpwt.gov.kh/wp-content/uploads/2018/10/Draft-IPPF-WaSSIP.pdf






Friday, September 14, 2018

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ..

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងក្រុងសៀមរាប អំឡុងពេលស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងនូវប៉ុន្មានថ្ងៃចុងក្រោយនេះ ។ 

ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨
យោងតាមការព្យាករស្ថានភាពអាកាសធាតុ សង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាប់យ៉ាងខ្លាំងនៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ពិសេសក្នុងក្រុងសៀមរាបបានធ្វើអោយបណ្ដាញខ្សែផ្លូវមួយចំនួនមានការជន់លិចមួយរយះពេលខ្លី តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ  លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ អាស្រ័យហេតុដូចបានជម្រាបជូនសូមបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ដសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសុំសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធ្ងន់ៗមេត្តាចូលរួមកុំដឹកលើសទម្ងន់កំរឹតកំណត់ឆ្លង់កាត់ផ្លូវដែលកំពុងរងការលិចលុងដោយជំនន់ទឹកភ្លៀងក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការគ្រប់សកម្មភាពទាំងអស់ដើម្បីបង្ការជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ។
















លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More