មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label អង្គភាព ស្ពាន-ថ្នល់. Show all posts
Showing posts with label អង្គភាព ស្ពាន-ថ្នល់. Show all posts

Sunday, June 9, 2019

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃនៅ..

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិចថ្លៃនៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង នៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សរុបចំនួន៨៧ នាក់ ។

ព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួចសិក្ខាកាមត្រូវបំពេញបែបបទដើម្បីប្រលងយកប័ណ្ណបើកបរផងដែរ ។











Friday, September 14, 2018

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ..

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងក្រុងសៀមរាប អំឡុងពេលស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងនូវប៉ុន្មានថ្ងៃចុងក្រោយនេះ ។ 

ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨
យោងតាមការព្យាករស្ថានភាពអាកាសធាតុ សង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាប់យ៉ាងខ្លាំងនៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ពិសេសក្នុងក្រុងសៀមរាបបានធ្វើអោយបណ្ដាញខ្សែផ្លូវមួយចំនួនមានការជន់លិចមួយរយះពេលខ្លី តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ  លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ អាស្រ័យហេតុដូចបានជម្រាបជូនសូមបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ដសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសុំសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធ្ងន់ៗមេត្តាចូលរួមកុំដឹកលើសទម្ងន់កំរឹតកំណត់ឆ្លង់កាត់ផ្លូវដែលកំពុងរងការលិចលុងដោយជំនន់ទឹកភ្លៀងក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការគ្រប់សកម្មភាពទាំងអស់ដើម្បីបង្ការជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ។
















Thursday, May 10, 2018

មន្ទីរសាធារណការ​​ និងដឹកជញ្ជូនខេត្ដសៀមរាប អនុវត្ដជួសជុលផែនការឆ្នាំផ្លូវខេត្ដ លេខ 267 (ផ្លូវវត្ដចក)ប្រភេទDBST ដែលមានបណ្តោយប្រវែង 1,300ម និងទទឹង 7ម រហូតដល់បច្ចុប្បន្នទទួលបានលទ្ធផល 98%

ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារស្ថាបនាផ្លូវ និងជួសជុលផ្លូវ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានអនុវត្ដជួសជុលផែនការឆ្នាំផ្លូវខេត្ដ លេខ 267 (ផ្លូវវត្ដចក)ប្រភេទDBST ដែលមានបណ្តោយប្រវែង 1,300ម និងទទឹង 7ម រហូតដល់បច្ចុប្បន្នទទួលបានលទ្ធផល 98%។
សកម្មភាពស៊ីលបញ្ចប់នៅផ្លូវវត្ដចក.....











ដោយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Thursday, January 18, 2018

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមជម្រាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ អោយបានជ្រាបថា.....

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់ ឬក៏បញ្ហាទាក់ទង និងការផ្ដល់សេវាសាធារណៈរបស់ ការិយាល័យ ដឹកជញ្ជូនផ្លូវគោក និង អង្គភាព ចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប សូមទំនាក់ទំនងទៅកាន់ប្រធានការិយាល័យ និងប្រធានអង្គភាព ដូចខាងក្រោម៖ (សូមអរគុណរាល់ការផ្ដល់ព័ត៌មាន និងមតិយោបល់ មកកាន់យើងខ្ញុំដើម្បីកែតម្រូវទាំងអស់គ្នា)



Monday, October 2, 2017

ក្រោយពីភ្លៀងមួយមេធំដែលបានធ្លាក់រាប៉ាយគ្របដណ្តប់ខេត្តសៀមរាបកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយលិចផ្លូវមួយចំនួនធំក្នុងក្រុសៀមរាប...

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងអាជ្ញាធរក្រុង សៀមរាប ស្រុកប្រាសាទបាគង បានចុះកាយរំដោះទឹកនៅឃុំកណ្តែក ស្រុកប្រាសាទបាគង
ក្រោយពីភ្លៀងមួយមេធំដែលបានធ្លាក់រាប៉ាយគ្របដណ្តប់ខេត្តសៀមរាបកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយលិចផ្លូវមួយចំនួនធំក្នុងក្រុសៀមរាប និងតាមបណ្តាផ្លូវសំខាន់ៗក្នុងខេត្ត។
នាព្រឹកថ្ងៃទី០២ ខែតុលានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានដឹកនាំដោយលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្រុកប្រាសាទបាគង បានធ្វើការកាយរំដោះទឹកនៅក្នុងក្រុងសៀមរាប និង ឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីធ្វើការរំដោះទឹកដែលលិចលង់នៅផ្នែកខាងលើ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យការចាក់ដីរបស់ ឈ្មោះ ផែ ហុឈួន ដែលបានចាក់ដីបិទប្រព័ន្ធបង្ហូរទឹក(ចាក់ដីពុំបានដាក់លូ) ហើយក្រុមការងារបានសម្រេចកាយដី ដើម្បីបើមុខផ្លូវទឹកផងដែរ។
ដូចនេះអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រាល់ការចាក់ដីសូមកុំបិទផ្លូវទឹក ហើយដាក់លូដោយស្របទៅតាមបច្ចេកទេស ឬតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ៕
#រដ្ឋបាលខេត្តសៀមរាប #មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត










Sunday, October 1, 2017

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារទី១ នឹងត្រូវបិទចរចរណ៏ជាបណ្តោះអាសន្នចាប់ពី....

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារទី១ នឹងត្រូវបិទចរចរណ៏ជាបណ្តោះអាសន្នចាប់ពី ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ ដោយសារស្ពាននេះមានសភាពចាស់ទ្រុឌទ្រោម ដែល ពុំមានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូន និងការធ្វើដំណើរឆ្លងកាត់។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ការយោគយល់ អធ្យាស្រ័យ និងការសហការ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់!!!







Wednesday, September 13, 2017

នៅព្រឹកថ្ងៃទី 13-09-2017 នេះ អង្គភាព ស្ពាន-ថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បាន.....

នៅព្រឹកថ្ងៃទី 13-09-2017 នេះ អង្គភាព ស្ពាន-ថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានចាប់ផ្តេីមជួសជុលគម្រោងបន្ទាន់ លេីកំណាត់ផ្លូវជាតិលេខ៦ ពី PK 333 - PK 335











លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More