មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label សកម្មភាពមនុស្សធម៌. Show all posts
Showing posts with label សកម្មភាពមនុស្សធម៌. Show all posts

Friday, April 3, 2020

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្សប្រចាំខែ ចំនួន ៥សែនរៀលរយៈពេល ៧ខែ...

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បរិច្ចាគប្រាក់បៀវត្សប្រចាំខែ ចំនួន ៥សែនរៀល សម្រាប់រយៈពេល ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សប្រចាំខែ របស់ខ្លួនចំនួន ៥០០ ០០០រៀល (៥សែនរៀល) សម្រាប់រយៈពេល ៧ (ប្រាំពីរ) ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការបរិច្ចាគនេះ គឺជាស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩(covid-19) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕






Sunday, June 9, 2019

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃនៅ..

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិចថ្លៃនៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង នៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សរុបចំនួន៨៧ នាក់ ។

ព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួចសិក្ខាកាមត្រូវបំពេញបែបបទដើម្បីប្រលងយកប័ណ្ណបើកបរផងដែរ ។











Tuesday, January 15, 2019

ក្រុមការងារខេត្ដចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក អៀវ សុខហេង

ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦  ខែមករា ឆ្នាំ២០១៩ វេលាម៉ោង 10ម៉ 00នាទីព្រឹកក្រុមការងារខេត្ដចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំដោយ លោក  គឹម ប៉ុណ្ណា ប្រធានក្រុមការងារ រួមនិងប្រធានក្រុមការងារចុះជួយភូមិទាំង១៤ ក្នុងសង្កាត់ស្វាយដង្គំ និងក្រុមការងារគណបក្សសង្កាត់ស្វាយដង្គំ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពលោក អៀវ សុខហេង បានទទួលមរណៈភាព កាលពីវេលាម៉ោង៤ និង៣០នល្ងាច ថ្ងៃទី១៤/០១/២០១៩ ។ ក្នុងឱកាសនោះផងដែរលោក គឹម ប៉ុណ្ណា ក៏បានសម្ដែងការសោកស្ដាយដែលបានបាត់បង់សមាជិកបក្សមួយរូប និងជាមេភូមិថ្មី ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាមួយគ្នានេះដែរក្រុមការងារក៏បាននាំយកថវិកាមួយចំនួនដើម្បីចូលរួមពិធីបុណ្យសពនេះផងដែរ ។






Sunday, January 13, 2019

សកម្មភាពមនុស្សធម៌ | ចុះចែកអំណោយជូនគ្រួសារដែលត្រូវភ្លើងឆាបឆេះ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសក.សរ បានដឹកនាំយុវជនមន្ទីរ សហការជាមួយរដ្ឋបាលស្រុកពួក ចុះចែកអំណោយជូនគ្រួសារដែលត្រូវភ្លើងឆាបឆេះ ស្ថិតនៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។




Image may contain: 10 people, people smiling, people standing, tree and outdoor

Image may contain: one or more people, tree, outdoor and nature

Image may contain: 2 people, people standing, outdoor and nature

Image may contain: 11 people, people standing, people sitting and outdoor

Image may contain: 1 person, smiling, outdoor

Image may contain: 9 people, people sitting, people standing and outdoor

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More