មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, June 11, 2019

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំ..

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានដឹកនាំក្រុមការងារចុះស្រងយកទិន្នន័យយានយន្ដធ្វើចរាចរណ៍គ្រប់ ប្រភេទនៅលើដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណងសិក្សាពីលំហូរចរាចរណ៍យានយន្ត ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីកែសម្រួលលក្ខណៈបច្ចេកទេសភ្លើងស្តុប និងរកលទ្ធភាពតំឡើងភ្លើងស្តុបបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចៀសការកកស្ទះចរាចរក្នុងក្រុងសៀមរាបនិង ដើម្បីអភិវឌ្ឍន៍ប្រកបដោយទស្សន​វិស័យ និងនិរន្តរភាព ។





ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃមន្ទីរសក.សរ និងមន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ សហការជាមួយអ្នកជំនាញការស្ម័កចិត្ត JICA Mr.Shinya Takashima បានចុះរាប់ចំនួនចរាចរណ៍យានយន្តគ្រប់ប្រភេទ ចំនួន២ទីតាំងនៅក្នុងក្រុងសៀមរាប

1/ ចំណុចផ្លូវប្រសព្វផ្សារកណ្តាល(ស្តុបឡាបេ) 


2/ ចំណុចប្រសព្វច្រមុះជ្រូកមន្ទីរពេទ្យខេត្ត(ច្រមុះជ្រូក ធនាគាកាណាឌីយ៉ា) 








0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More