មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, July 9, 2019

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរ..

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរនៅលើដងផ្លូវ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាម ដឹកនាំដោយ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសដ.សរ ទទួលបន្ទុក បានចុះអនុវត្ដការងារត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង ។


--- នាថ្ងៃអង្គារ ៨ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសដ.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងមានការសហការពីអាជ្ញាធរមូលដ្ឋាន រួមនិងសមត្ថកិច្ចជំនាញ កងកម្លាំងអាវុធហត្ថខេត្ដ មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីបច្ចេកទេសវាស់វែងសាធារណការខេត្ដ បានចុះអនុវត្ដការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- រថយន្ដបានត្រួតពិនិត្យសរុប ចំនួន ១១០គ្រឿង
- រថយន្ដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១០៤ គ្រឿង
-រថយន្ដពុំមានឯកសារត្រឹមត្រូវ ចំនួន ០៦ គ្រឿង(បានផាកពិន័យទៅតាមច្បាប់កំណត់)
- រថយន្ដរក្សាទុកតាមគោលដៅត្រៀមកាត់ពេលខាងមុខ ចំនួន ០០ គ្រឿង
- រថយន្ដកាត់ទ្រុងដោយខ្លួនឯង ចំនួន ០០ គ្រឿង
- រថយន្ដគ្មានផ្លាកលេខ ចំនួន ០០ គ្រឿង
- ដោះរានតក្រោយរថយន្ដ ចំនួន ០០ គ្រឿង
- រថយន្ដដឹកសំពីងសំពោង ចំនួន ០០ គ្រឿង ក្នុងនោះសមត្ថកិច្ចជំនាញបានពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនអ្នកបើកបរចំនួន ០ នាក់ផងដែរ ។

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More