លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប រួមនិងមន្ដ្រីក្រោមឪវាទមន្ទីរទាំងអស់ បានចូលរួមរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង “ អំពីការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង” ទីកន្លែងចាប់ផ្ដើមពីសាលាបឋមសិក្សាជាស៊ីម ដល់ស្ពានវត្ដដំណាក់៕
ក្រោមកិច្ចសហការជាមួយ ការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ជាមួយនិងលោក MIYAMOTO AKIO អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ។
ថ្ងៃចន្ទ ១រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីក្រោមឪវាទមន្ទីរទាំងអស់ ចូលរួមក្នុងរើសសំរាម ក្នុងកម្មវិធីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង “ អំពីការលើកកម្ពស់សកម្មភាពសម្អាតបរិស្ថាន និងថែទាំប្រព័ន្ធលូទឹកក្នុងទីក្រុង” ទីកន្លែងចាប់ផ្ដើមពីសាលាបឋមសិក្សាជាស៊ីម ដល់ស្ពានវត្ដដំណាក់ ក្រោមកិច្ចសហការជាមួយ ការិយាល័យលូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ជាមួយនិងលោក MIYAMOTO AKIO អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គឹម ប៉ុណ្ណា ក៏បានថ្លែងអំណរគុណដល់ការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ និងលោក MIYAMOTO AKIO អ្នកជំនាញការស្ម័គ្រចិត្ដជាន់ខ្ពស់ជប៉ុន នៃអង្គការ JICA ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបញ្រ្ជាបការយល់ដឹកដល់ប្អូនៗជាសិស្សានុសិស្ស ពិសេសអ្នកចោលសំរាមនៅក្នុងក្រុង តាមសងខាងមាត់ស្ទឹងទាំងអស់ និងសូមអរគុណដល់លោកគ្រូ អ្នកគ្រូ ក្មួយៗជាសិស្សានុសិស្សទាំងអស់ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងសកម្មសង្គមក្នុងឱកាសនេះផងដែរ ។
“ បរិស្ថានដើម្បីអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នាដើម្បីបរិស្ថាន! “
“គ្មានសំរាមបរិស្ថានស្អាត់ ទាក់ទាញភ្ញៀវទេសចរណ៍! “
“ រើសសំរាមចាប់ផ្ដើមពីខ្ញុំ ចូលរួមទាំងអស់គ្នា” ។ #ខេត្ដសៀមរាប #ក្រុងសៀមរាប #មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ #ការិយាល័យ លូទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់
0 comments:
Post a Comment