មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label សេចក្ដីប្រកាស. Show all posts
Showing posts with label សេចក្ដីប្រកាស. Show all posts

Wednesday, June 28, 2017

កាន់​តែ​ស្រួល! ចាប់​ថ្ងៃ​ទី ១កក្កដានេះទៅ​ ទិញ​ឡាន​ ម៉ូតូថ្មី ម្ចាស់​ហាង​ទទួល​ខុស​ត្រូវ​សព្វគ្រប់​។


  • ចាប់ពីថ្ងៃទី ០១ កក្កដា នេះទៅ​ម្ចាស់ហាងយានយន្តទាំងអស់ត្រូវផ្ដល់ប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ នៅនឹងកន្លែងជូនពលរដ្ឋ
  • ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋមិនឱ្យពិបាកទៀត
  • នេះ​ជាក្ដីស្រមៃធំមួយរបស់ឯកឧត្ដម ស៊ុន ចាន់ថុល
ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០១៧​នេះ​ទៅ គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់​នឹង​ចាប់​ផ្ដើម​អនុវត្ត​ជា​ផ្លូវ​ការ នូវ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម ដែល​បាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អនុម័ត​តាំង​ពី​ខែ​មករា ឆ្នាំ​ ២០១៧​មក​។ ​គោល​ដៅ​សំខាន់​បំផុត​នៃ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សេវា​សាធារណៈ​កាន់​ខិត​ជិត​នឹង​ប្រជាពលរដ្ឋ មិន​ឱ្យ​បងប្អូន​ជួប​ផល​លំបាក​ពេល​ទិញ​យានយន្ត​ថ្មី​ទៀត​នោះ​ទេ​។ 
បើ​តាម​ការ​ឱ្យ​ដឹង​ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា នៅ​ពេល​ប្រជាពល​រដ្ឋទិញ​ឡាន​ម៉ូតូ​លុះ​ត្រា​តែ​មាន​សព្វ​គ្រប់ ដូចជា​ផ្លាក​លេខ ប័ណ្ណ​សម្គាល់​យានយន្ត​ជា​ដើម ទើប​អាច​អូស​ម៉ូតូ​ចេញ​ពី​ហាង និង​អាច​ប្រើប្រាស់​បាន​តែ​ម្ដង​។ ​ដូច្នេះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​នៅ​ពេល​ទិញ​ឡាន​ម៉ូតូ​ប្រជាពលរដ្ឋ លែង​ពិបាក លែង​ព្រួយ​ ចំពោះ​ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ផ្សេងៗ​ទៀត​នោះ​ទេ ហើយ​នេះ​ក៏​ជា​ក្ដី​ស្រមៃ​ធំមួយ​របស់​ឯកឧត្ដម ស៊ុន ចាន់​ថុល នៅ​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មួយ​នេះ​៕
ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​៖

Wednesday, March 29, 2017

ព្រឹកថ្ងៃទី ២៩ មីនា ២០១៧ លោកប្រធាន គឹម ប៉ុណ្ណា បានចុះត្រួតពិនិត្យ និង ជម្រុញការងារស្ពានថ្មព្រះរាជដំណាក់ទី២។




 ព្រឹកថ្ងៃទី ២៩ មីនា ២០១៧ លោកប្រធាន គឹម ប៉ុណ្ណា បានចុះត្រួតពិនិត្យ និង ជម្រុញការងារស្ពានថ្មព្រះរាជដំណាក់ទី២ ដេីម្បីត្រៀមសម្ពោធ ដាក់អោយប្រេីប្រាស់ជាផ្លូវការដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ជាភ្ញៀវជាតិ-អន្ដរជាតិ ដែលនឹងមកកំសាន្ដខេត្ដសៀមរាប ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ចើញជាអធិបតី ក្នុងពិធីសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានព្រះរាជដំណាក់ទី២ នាក្រុងសៀមរាប នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។
 







 ចង់ជម្រាបត្រួសៗ ស្តីពីទិសចរាចរណ៍ នៅចំណុចគល់ស្ពានថ្មព្រះរាជដំណាក់សម្រាប់អ្នកបេីកបរអនុវត្តន៍ ក្រោយសម្ពោធដាក់អោយប្រេីប្រាស់ ដូចតទៅ :
1- ទិសមកពីភ្នំពេញមកដល់គល់ស្ពានថ្មថ្មី អាចទៅត្រង់ និង បត់ស្តាំ បាន ហាមបត់ឆ្វេង និង បត់ត្រឡប់ក្រោយ ។ ពេលឆ្លងស្ពានអាចបត់ស្តាំ ឬ ឆ្វេងបាន តែហាមទៅត្រង់ ។
2- ទិស មកពីបន្ទាយមានជ័យពេលមកដល់គល់ស្ពានថ្មចាស់អ្នកបេីកបរអាចបត់ស្តាំ ទៅត្រង់ នឹង អាចឆ្វែលរង្វង់មូលរួចបត់ឆ្វេងបាន ។ ពេលឆ្លងស្ពានអ្នកបេីកបរមិនអាចបត់ឆ្វេង ឬស្តាំបាន គឺបានតែទៅត្រង់ ។
3- ទិសមកពីត្បូង ខាងកេីតស្ទឹង អ្នកបេីកបរ មិនអាចបត់ឆ្វេង ឬ ទៅត្រង់បានទេ គឺបានតែបត់ស្តាំដាច់ខាត ។
4- ទិសមកពីខាងជេីងខាងកេីតស្ទឹង អ្នកបេីកបរមិនអាចទៅត្រង់ឬបត់ឆ្វេងបានទេ គឺបានតែបត់ស្តាំតែម៉្យាងគត់។
5- ទិសមកពីអង្គរវត្តពេលមកដល់រង្វង់មូលព្រះនាងនាគី អ្នកបេីកបរមិនអាចបត់ស្តាំបានទេ ។ តែអាចទៅត្រង់រ៉បខាងលិចស្ទឹង នឹងឆ្វែលរង្វង់មូលឆ្លងស្ពានថ្មចាស់ និង បត់ត្រឡប់ក្រោយបាន ។








នេះជាផ្លាកសញ្ញាហាមបត់ត្រឡប់ក្រោយ ចំពោះយានយន្តគ្រប់ប្រភេទ ។ 
សម្រាប់ខេត្តសៀមរាប បើយើងមកពីភ្នំពេញដល់ស្តុបកោះកេរ្តិ៍ រួចបន្តមកដល់គល់ស្ពានថ្មព្រះរាជដំណាក់ បើសិនចង់បត់ឡើងទៅស្តុបវិញត្រូវហាមឃាត់ ។ តែអាចបត់បានលុះត្រាណាតែឆ្លងស្ពានថ្មថ្មីរួចបត់ឆ្វេងតាមរង្វង់មូលព្រះនាងនាគី ឡេីងមកតាមស្ពានថ្មចាស់វិញ Ok.


 

Wednesday, November 9, 2016

សេចក្តីអំពាវនាវ...

ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យអុំទូកបណ្តែតប្រទីប
សំពះព្រះខែ អកអំបុក ខាងមុខនេះសូមបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់សាធារណៈចូលរួមអនុវត្ត
នូវសេចក្តីអំពាវនាវដូចដែលមានខ្លឹមសារ ក្នុងលិខិតនេះ។




































Wednesday, November 2, 2016

ការងារផ្សព្វផ្សាយរថយន្តកែច្នៃខុសបច្ចេកទេស

ក្រោយពីបានចាប់និងកាត់ទ្រុងរថយន្តកែច្នៃខុសបច្ចេកទេសមួយចំនួនក្នុងបេសកកម្មចុះបង្រាបដំបូងពីក្រុមការងារ រួចមក ក្រសួងសាធារណការ និងដឹកជញ្ជូន សូមរំលឹកឡើងវិញ ជួនដល់ម្ចាស់យានយន្តដឹកទំនិញទាំងអស់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការដឹកលើសទម្ងន់កម្រិតកំណត់។

1. សកម្មភាពកាត់ទ្រុងរថយន្តទីមួយ
https://www.facebook.com/mpwt.gov.kh/videos/594849617366049/

2. ទិដ្ឋភាពទូទៅនៃការចាប់ និងកាត់ទ្រុង រថយន្តកែច្នៃខុសបច្ចេកទេស ទាំងយប់
https://www.facebook.com/mpwt.gov.kh/videos/594911484026529/
3. កម្រិតប្រវែងរថយន្ត៖
- បណ្តោយ មិនលើស ១២,២ម
- ទទឺង មិនលើស ២,៥ម
- កម្ពស់មិនលើស ៤,២ម
 https://www.facebook.com/mpwt.gov.kh/posts/594907344026943


























Tuesday, November 1, 2016

សេចក្ដីប្រកាសព័ត៌មាន

សេចក្ដីប្រកាសព័ត៌មាន

 ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦






















លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More