មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

កម្រងអនុស្សាវរីយ៍ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សូមស្វាគមន៍

...

Showing posts with label សណ្ដាប់ធ្នាប់. Show all posts
Showing posts with label សណ្ដាប់ធ្នាប់. Show all posts

Tuesday, July 9, 2019

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរ..

ក្រុមការងារចម្រុះចុះអនុវត្ដការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស រួមនិងត្រួតពិនិត្យសារធាតុញៀនក្នុងខ្លួនអ្នកបើកបរនៅលើដងផ្លូវ ក្នុងភូមិសាស្ដ្រខេត្ដសៀមរាម ដឹកនាំដោយ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសដ.សរ ទទួលបន្ទុក បានចុះអនុវត្ដការងារត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង ។


--- នាថ្ងៃអង្គារ ៨ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសដ.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងមានការសហការពីអាជ្ញាធរមូលដ្ឋាន រួមនិងសមត្ថកិច្ចជំនាញ កងកម្លាំងអាវុធហត្ថខេត្ដ មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីបច្ចេកទេសវាស់វែងសាធារណការខេត្ដ បានចុះអនុវត្ដការងារ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- រថយន្ដបានត្រួតពិនិត្យសរុប ចំនួន ១១០គ្រឿង
- រថយន្ដត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១០៤ គ្រឿង
-រថយន្ដពុំមានឯកសារត្រឹមត្រូវ ចំនួន ០៦ គ្រឿង(បានផាកពិន័យទៅតាមច្បាប់កំណត់)
- រថយន្ដរក្សាទុកតាមគោលដៅត្រៀមកាត់ពេលខាងមុខ ចំនួន ០០ គ្រឿង
- រថយន្ដកាត់ទ្រុងដោយខ្លួនឯង ចំនួន ០០ គ្រឿង
- រថយន្ដគ្មានផ្លាកលេខ ចំនួន ០០ គ្រឿង
- ដោះរានតក្រោយរថយន្ដ ចំនួន ០០ គ្រឿង
- រថយន្ដដឹកសំពីងសំពោង ចំនួន ០០ គ្រឿង ក្នុងនោះសមត្ថកិច្ចជំនាញបានពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនអ្នកបើកបរចំនួន ០ នាក់ផងដែរ ។

Tuesday, June 11, 2019

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំ..

ក្នុងនាមជាសេនាធិការឲ្យអាជ្ញាធរខេត្ដលើជំនាញបច្ចេកទេស លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានដឹកនាំក្រុមការងារចុះស្រងយកទិន្នន័យយានយន្ដធ្វើចរាចរណ៍គ្រប់ ប្រភេទនៅលើដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណងសិក្សាពីលំហូរចរាចរណ៍យានយន្ត ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីកែសម្រួលលក្ខណៈបច្ចេកទេសភ្លើងស្តុប និងរកលទ្ធភាពតំឡើងភ្លើងស្តុបបន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចៀសការកកស្ទះចរាចរក្នុងក្រុងសៀមរាបនិង ដើម្បីអភិវឌ្ឍន៍ប្រកបដោយទស្សន​វិស័យ និងនិរន្តរភាព ។




ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន នៃមន្ទីរសក.សរ និងមន្ត្រីការិយាល័យជំនាញបច្ចេកទេស នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដ សហការជាមួយអ្នកជំនាញការស្ម័កចិត្ត JICA Mr.Shinya Takashima បានចុះរាប់ចំនួនចរាចរណ៍យានយន្តគ្រប់ប្រភេទ ចំនួន២ទីតាំងនៅក្នុងក្រុងសៀមរាប

1/ ចំណុចផ្លូវប្រសព្វផ្សារកណ្តាល(ស្តុបឡាបេ) 


2/ ចំណុចប្រសព្វច្រមុះជ្រូកមន្ទីរពេទ្យខេត្ត(ច្រមុះជ្រូក ធនាគាកាណាឌីយ៉ា) 








Thursday, July 5, 2018

យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខេត្ដសៀមរាប..

យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងខេត្ដសៀមរាប..

ថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៨ : ៣០នាទី ក្រោមការដឹកនាំរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណ:អភិបាលខេត្តសៀមរាប រួមដំណើរដោយលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន, និងក្រុមលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងមានការចូលរួមពីមន្ត្រីការិយាល័យសាធារណការស្រុកជីក្រែង, នគរបាល និងប្រជាពលរដ្ឋ បានរៀចំធ្វើយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង់បញ្ជ្រាប់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក​ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ យុទ្ធនាការបានប្រារព្ធមានពីរទីតាំង (មុខវិទ្យាល័យកំពង់ក្តី+មុខផ្សារកំពង់ក្តី) ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។














Tuesday, April 24, 2018

អនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង

អនុក្រឹត្យ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង








Thursday, February 8, 2018

គ្រប់រថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃតទ្រុង ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ លើផ្លូវជាបន្ទាន់ ចាប់ពីថ្ងៃ១០ កុម្ភៈ ២០១៨ នេះតទៅ!!!

គ្រប់រថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃតទ្រុង ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ លើផ្លូវជាបន្ទាន់ ចាប់ពីថ្ងៃ១០ កុម្ភៈ ២០១៨ នេះតទៅ!!!
យានយន្ត ទាំងឡាយណានៅតែចរាចរណ៍ មិនកាត់កែសម្រួលកាត់ទ្រុង និងបញ្ឈប់ការដឹកលើសទម្ងន់ នឹងត្រូវឃាត់ទុក រីឯក្រុមហ៊ុននឹងត្រូវបិទ
អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ប្រភពពី៖ 
កម្ពុជា ពិត 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានបិទក្រុមហ៊ុនណាដែលប្រើរថយន្តដឹកជញ្ជូនលើលទម្ងន់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានធ្ងន់ៗថានឹងបិទក្រុមហ៊ុនណាដែលប្រើប្រាស់រថយន្តដឹកជញ្ជូនលើសទម្ងន់ ប្រសិនបើនៅតែមិនគោរពច្បាប់។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរពាក់ព័ន្ធនានាត្រូវជួបប្រជុំជាមួយម្ចាស់ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំឱ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និងស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តងដោយគ្មានការលើកលែងនោះឡើយ៕







Friday, December 15, 2017

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាអនុប្រធានអចិន្រ្ដៃយ៍ក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ដសៀមរាប............

នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែ មិគសិរ ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប ជាប្រធានក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាអនុប្រធានអចិន្រ្ដៃយ៍ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៦ គោលដៅ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
យានយន្តត្រួតពិនិត្យបានសរុប ៣៤ គ្រឿង
-យានយន្តធុនធំ ៣១គ្រឿង បានពិនិត្យឃើញថាត្រឹមត្រូវមិនមានខុសលក្ខណៈបច្ចេកទេសទេ
-យានយន្ដធុនតូច ០៣គ្រឿង ជារថយន្តម៉ាកសាំយ៉ុង ត្រូវបានកាត់ និងដោះរានខាងក្រោយចេញ ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោកប្រធានមេត្តាជ្រាបជារបាយការណ៍។
សូមអរគុណ !
#ខេត្ដសៀមរាប
#មន្ទីរសាធារណការ និងដឹកជញ្ជូន















លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More