បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ហើយ..! លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប បន្តធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ។
មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ដសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានដឹកនាំមន្ដ្រីជំនាញ សហការជាមួយស្នងការនគរបាលខេត្ដចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ក្នុងគោលបំណងពញ្ញាក់ស្មារតីជូនអ្នកបើកបរនៅលើដងផ្លូវទាំងអស់អោយមានការប្រុងប្រយ័ត្នជានិច្ចក្នុងពេលធ្វើដំណើរលើដងផ្លូវ និងជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលបណ្ដាលមកពីខ្វះការប្រុងប្រយ័ត្ននៅពេលបើកបរ ជាលទ្ធផលយើងសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរ និងអ្នករួមដំណើរបានពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា តែមានមួយចំនួនតូចដែលមិនទាន់យល់ច្បាស់ ហេតុនេះក្រុមការងារបានធ្វើការពន្យល់ អប់រំបន្ថែម ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ព្រមទាំងមានកម្មវិធីឆ្លើយសំនួរយកមួកសុវត្តិភាព និងចែកឯកសារច្បាប់ជូនបងប្អូនប្រជាពលរដ្ឋយកទៅអានផងដែរ និងជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនក្មួយ មិត្ដភ័ក្រ ធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
0 comments:
Post a Comment