មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, February 8, 2018

គ្រប់រថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃតទ្រុង ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ លើផ្លូវជាបន្ទាន់ ចាប់ពីថ្ងៃ១០ កុម្ភៈ ២០១៨ នេះតទៅ!!!

គ្រប់រថយន្តដឹកលើសទម្ងន់ និងរថយន្តកែច្នៃតទ្រុង ត្រូវបញ្ឈប់ការធ្វើចរាចរណ៍ លើផ្លូវជាបន្ទាន់ ចាប់ពីថ្ងៃ១០ កុម្ភៈ ២០១៨ នេះតទៅ!!!
យានយន្ត ទាំងឡាយណានៅតែចរាចរណ៍ មិនកាត់កែសម្រួលកាត់ទ្រុង និងបញ្ឈប់ការដឹកលើសទម្ងន់ នឹងត្រូវឃាត់ទុក រីឯក្រុមហ៊ុននឹងត្រូវបិទ
អនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុង ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ប្រភពពី៖ 
កម្ពុជា ពិត 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានបិទក្រុមហ៊ុនណាដែលប្រើរថយន្តដឹកជញ្ជូនលើលទម្ងន់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានធ្ងន់ៗថានឹងបិទក្រុមហ៊ុនណាដែលប្រើប្រាស់រថយន្តដឹកជញ្ជូនលើសទម្ងន់ ប្រសិនបើនៅតែមិនគោរពច្បាប់។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរពាក់ព័ន្ធនានាត្រូវជួបប្រជុំជាមួយម្ចាស់ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំឱ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និងស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តងដោយគ្មានការលើកលែងនោះឡើយ៕







1 comments:

ត្រឹមត្រូវ ដើម្បីសុវត្តិភាពផង និងដើម្បីកំរិតការដឹកលើសទម្ងន់កំណត់បង្កការខូចខាតផ្លូវថ្នល់។ ប៉ុន្តែចង់ដឹងថាតើប្រសាសន៍នេះមានអ្នកគោរពតាមដែរឬទេ បើឃើញជាទូទៅរថយន្តប្រភេទនេះនៅតែចរាចរលើផ្លូវសាធារណ:តែដដែល?

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More