មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Friday, December 15, 2017

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាអនុប្រធានអចិន្រ្ដៃយ៍ក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្ដសៀមរាប............

នៅព្រឹកថ្ងៃសុក្រ ១២ រោច ខែ មិគសិរ ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដសៀមរាប ជាប្រធានក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត និងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាអនុប្រធានអចិន្រ្ដៃយ៍ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៦ គោលដៅ ស្រុកជីក្រែង ខេត្តសៀមរាប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
យានយន្តត្រួតពិនិត្យបានសរុប ៣៤ គ្រឿង
-យានយន្តធុនធំ ៣១គ្រឿង បានពិនិត្យឃើញថាត្រឹមត្រូវមិនមានខុសលក្ខណៈបច្ចេកទេសទេ
-យានយន្ដធុនតូច ០៣គ្រឿង ជារថយន្តម៉ាកសាំយ៉ុង ត្រូវបានកាត់ និងដោះរានខាងក្រោយចេញ ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមលោកប្រធានមេត្តាជ្រាបជារបាយការណ៍។
សូមអរគុណ !

#ខេត្ដសៀមរាប
#មន្ទីរសាធារណការ និងដឹកជញ្ជូន















0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More