មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ បានបន្ដចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចងបដាពាក្យស្លោកអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទីសាធារណៈតាមដង់ផ្លូវសំខាន់ៗក្នុងក្រុង ។
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេតសៀមរាប ដឹកនាំដោយ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបន្ដចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ចងបដាពាក្យស្លោកអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ចំនួន ១០ ផ្ទាំងដែលបានផ្តល់ពីគណៈកម្មាធិកម្មាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន។ គោលបំណងក្នុងការធ្វើយុទ្ធនាការ និងចងបដាពាក្យស្លោកអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះគឺដើម្បីពញ្ញាក់ស្មារតីបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ ។
0 comments:
Post a Comment