លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានបន្តជំរុញឲ្យមន្ដ្រីជំនាញក្រោមឱវាទ ស្វែងយល់បន្ថែមពីការប្រើប្រាស់កម្មវិធី Road Care ក្នុងទូរសព្ទឆ្លាតវៃ ឲ្យមានប្រសិទ្ធភាព និងបន្តផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីលើកកំពស់ភាពជាប់បានយូររបស់ផ្លូវថ្នល់នៅកម្ពុជា។ អ្នកប្រើប្រាស់កម្មវិធីទាំងអស់ អាចរាយការណ៍ពីស្ថានភាពផ្លូវខូចខាតដល់មន្ត្រីជំនាញ ដោយវិធីងាយស្រួលបំផុត ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Road Care ក្នុងទូរសព្ទឆ្លាតវៃ ហើយធ្វើការថត ឬរើសរូបភាព និងបញ្ចូលខ្លឹមសារមួយចំនួន ចុចបញ្ជូនជាការស្រេច ។ កម្មវិធីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ អាចចែករំលែក ច្រោះរបាយការណ៍ដោយងាយស្រួល បញ្ចេញមតិយោបល់ជាមួយមន្ត្រីជំនាញ អាចមើលរបាយការណ៍ក្នុងផែនទីអេឡិចត្រូនិច ហើយរឹតតែពិសេសជាងនេះ គឺទទួលដំណឹងពីស្ថានភាពរបាយការណ៍របស់ខ្លួន។ ចូលរួមរាយការណ៍បញ្ហាផ្លូវខូចខាត និងទាញយកកម្មវិធីថែទាំផ្លូវថ្នល់ ( Road Care Mobile App )
តាមរយៈតំណភ្ជាប់ ខាងក្រោម៖
- Android: http://roadcare.mpwt.gov.kh/android
- iOS: http://roadcare.mpwt.gov.kh/ios
តាមរយៈតំណភ្ជាប់ ខាងក្រោម៖
- Android: http://roadcare.mpwt.gov.kh/android
- iOS: http://roadcare.mpwt.gov.kh/ios
0 comments:
Post a Comment