មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, December 12, 2017

ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និង លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន..........

ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ គ.ស ២០១៧
កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសមកពីសាធារណៈរដ្ឋកូរ៉េ ស្ដីពី " ផែនការមេនៃការដឹកជញ្ជូនបៃតងក្នុងក្រុងនិង ការកែលម្អបណ្ដាញផ្លូវក្នុងខេត្ដសៀមរាប " ក្រោមអធិបតី ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ដតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និង លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំលេខ២ សាលាខេត្ដ។

ខេត្តសៀមរាប នឹងមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ដ៏ធំមួយនៅពេលឆាប់ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ

ថ្លែងនៅក្នុងកិច្ចពិភាក្សាបញ្ចប់ការសិក្សាបច្ចេកទេស នៃគម្រោងដឹកជញ្ជូនពណ៌បៃតង និងការកែលំអប្រព័ន្ធប្លង់មេក្នុងក្រុងសៀមរាប នៅថ្ងៃអង្គារ ៩រោច ខែ មិគសិរ ឆ្នំារការ នព្វស័ក ព.ស២៥៦១ត្រូវថ្ងៃទី១២ ខែធ្នូ គ.ស២០១៧នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោង​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាបដ៏ធំមួយនៅផ្នែកខាងត្បូងក្រុងសៀមរាប ស្របតាមបឹងទន្លេសាប ចាប់ពីស្រុកប្រាសាទបាគង ទៅដល់ស្រុកពួក ដែលមានពីរគន្លងប្រវែងសរុប៤២គីឡូម៉ែត្រ និងមានទទឹងប្រវែង១៣ម៉ែត្រ ប្រភេទកៅស៊ូAC និងមានសំណង់សិល្បៈមួយចំនួន។


លោកបានមានប្រសាសន៍ទៀតថា គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ដំណោះស្រាយដល់ការដឹកជញ្ជូននិងការស្តាឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុងសៀមរាប ការអភិវឌ្ឍន៍លក្ខខណ្ឌបច្ចេកទេស ចរាចរណ៍ ការដឹកជញ្ជូន ដើម្បីទាក់​ទាញភ្ញៀវទេសចរ និងបង្កើនភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ ត្រូវបានធ្វើការសិក្សាបច្ចេកទេសដោយអ្នកជំនាញកូរ៉េ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សានេះ រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងនេះឲ្យបានឆាប់ៗនាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ ឃើញថា រដ្ឋាភិបាលកូរ៉េអាចជាដៃគូក្នុងជួយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ។

លោកស្រី សាង មីលី តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ បច្ចុប្បន្ននេះ គឺកាន់តែមានភាពល្អប្រសើរ ហើយកន្លងមករដ្ឋាភិបាលកូរ៉េក៍បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ដែរ ហើយចំពោះគម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ អ្នកជំនាញកូរ៉េ ក៏បានជួយធ្វើការសិក្សាបច្ចេកទេស ដែលត្រូវបានពិភាក្សាបញ្ចប់នៅថ្ងៃនេះ ។

លោកស្រី សាង មីលី បានបញ្ជាក់ទៀតថា សម្រាប់ការស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងរបស់កម្ពុជា លោកស្រីរំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងពិភាក្សាគ្នា និងឈានទៅរកភាពល្អប្រសើរមួយក្នុងការអនុវត្តគម្រោងនេះ ៕





























0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More