មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់មន្ដ្រីសាធារណការ ក្រុង-ស្រុក ទាំង១២ ។
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជូនដល់មន្ដ្រីសាធារណការ ក្រុង-ស្រុក ទាំង១២ ដែលមានការចូលរួមពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ ជាអធិបតី រួមនិងលោក-លោកស្រីថ្នាក់ដឹកនាំមន្ទីរ និងគ្រូឧទេសនាមមកពីការិយាល័យអង្គភាពជំនាញផ្សេងៗក្រោមឱវាទមន្ទីរទាំងអស់ ។ ឆ្លៀតក្នុងឱកាសនោះ លោក គឹម ប៉ុណ្ណា បានផ្ដល់ជូននៅដំបូន្មានសំខាន់ៗជូនដល់មន្ដ្រីសាធារណការ ក្រោមឱវាទមន្ទីរទាំងអស់អោយខឹតខំពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនអោយឆ្លើយតបទៅតម្រូវការការងាររបស់ខ្លួនសំដៅទៅដល់ការបម្រើសេវាសាធារណៈល្អជូនបងប្អូនប្រជាពលរដ្ឋ និងពិសេសលើការងារបច្ចេកទេសអនុវត្ដលើវិស័យសាធារណការផ្ទាល់។
0 comments:
Post a Comment