មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, June 9, 2019

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិតថ្លៃនៅ..

លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្ដអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដមកចូលរួមវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកដោយឥតគិចថ្លៃនៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បន្តបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង នៅការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប សរុបចំនួន៨៧ នាក់ ។

ព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យដឹកជញ្ជូនផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រកបអាជីវកម្មដឹកជញ្ជូនលើមធ្យោបាយទោចក្រយានយន្ដសណ្ដោងរឺម៉ក ត្រីចក្រយានយន្ដ ( Pass App & Grab..) និងទោចចក្រយានយន្ដដែលមានកម្លាំងសេសចាប់ពី ១២៥CC ឡើង បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះរួចសិក្ខាកាមត្រូវបំពេញបែបបទដើម្បីប្រលងយកប័ណ្ណបើកបរផងដែរ ។











0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More