មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, May 28, 2019

អបអរសាទរ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេីកទី១២ ខេត្ដសៀមរាប ។

អបអរសាទរទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ខេត្ដសៀមរាប
សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩ -ព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១២ ដែលពិធីនេះប្រារព្ធធ្វើនៅសាលាគរុកោសល្យ ខេត្ដសៀមរាប ក្រោមអធិបតី ឯកឧត្តម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈភិបាលខេត្ដ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ។ ទិវាសប្តាហ៍ជាតិចរាចរណ៍ផ្លូវគោកនេះមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយឫទ្ធិ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៥១០នាក់ ។
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានលើកឡើងពី ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០១៩  មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៨ករណី បណ្ដាលឲ្យស្លាប់ចំនួន ២៦នាក់ របួសធ្ងន់ចំនួន ១១នាក់ និងរបួសស្រាលចំនួន ១៤នាក់ ។  មូលហេតុគ្រោះថ្នាក់បណ្ដាលមកពីបើកលឿនហួសល្បឿនកំណត់បត់ឆ្វេងស្ដាំមិនប្រយ័ត្ន មិនប្រកាន់ស្ដាំ ជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពងងុយដេក។ល៕  ឆ្លៀតក្នុងឱកាសនោះលោក គឹម ប៉ុណ្ណា ក៏បានសុំសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗជាគរុសិស្ស និងសិស្សានុសិស្ស ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងជួយផ្សព្វផ្សាយបន្តជូនពុក-ម៉ែ បងប្អូនមិត្ដភ័ក្ដជិតខាងបន្ដអោយបានទូលំទូលាយ៕
ឯកឧត្តម ពិន ប្រាកដ បានមានប្រសាសន៍ក្នុងទិវាចរាចរណ៍សប្តាហ៍នេះថា ស្ថានភាព គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នគឺជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលបង្កឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែងដោយប្រថុយប្រថាន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពពេលធ្វើដំណើរតាមរថយន្ត បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឱ្យរបួស ពិការ ឬបាត់បង់ជីវិតមនុស្ស រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើននៅក្នុងសង្គមកម្ពុជា ៕
#ខេត្ដសៀមរាប
#មន្ទីរសាធារណការ_និងដឹកជញ្ជូនខេត្ដ
#អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ
#លេខាធិការដ្ឋាន_នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ























0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More