កិច្ចសហប្រតិបត្តិការអន្តរជាតិ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានជួបទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាន់ខ្ពស់ JICA លោក AKIHA KIYONORY ដែលនឹងត្រូវមកបំពេញបេសកកម្មការងាររយៈពេល២ឆ្នាំ ។
ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២: ០០ នាទីរសៀល នៅស្ថានីចម្រោះទឹកកខ្វក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មានកិច្ចទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តជាន់ខ្ពស់ JICA លោក AKIHA KIYONORY ដែលត្រូវមកបំពេញបេសកកម្មការងាររយៈពេល២ឆ្នាំក្រោមអធិបតីភាពលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ។ ក្នុងកិច្ចទទួលស្វាគមន៍នេះ លោកប្រធាន មានមតិសំណេះសំណាល និងថ្លែងអំណរគុណដល់ អ្នកជំនាញស្ម័គចិត្ត JICA ដែលតែងតែជួយជុំជ្រែង បង្ហាត់បង្រៀន បច្ចេកទេស បទពិសោធន៍ការងារ ដល់មន្ត្រីមន្ទីរសក.សរ និងសូមអោយមន្ត្រីយើង យកចិត្តទុកដាក់ ខិតខំទាំងកំលាំងកាយ ចិត្ត ក្នុងការស្ដារនិងអភិវឌ្ឍន៍ប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងសៀមរាបអោយបានលទ្ធផលល្អប្រសើរថែមទៀត។
0 comments:
Post a Comment