មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, March 11, 2019

ជំនួបពិភាក្សាការងារ​ រវាងគណៈប្រតិភូខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ និងរដ្ឋបាលខេត្តសៀមាប​ នៃព្រះរាជាណាចក្រកម្ពុជា​

ជំនួបពិភាក្សាការងារ​ រវាងគណៈប្រតិភូខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ និងរដ្ឋបាលខេត្តសៀមាប​ នៃព្រះរាជាណាចក្រកម្ពុជា​
ថ្ងៃចន្ទ​ ៦កេីត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តសៀមរាប​ មានពិធី​ជំនួបពិភាក្សាការងារ​ រវាងគណៈប្រតិភូខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ និងរដ្ឋបាលខេត្តសៀមាប​ នៃព្រះរាជាណាចក្រកម្ពុជា​ ដឹកនាំដោយ​ លោកជំទាវ​ យូ​ សុភា​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក​ WANG YANG អគ្គនាយកមន្ទីរដឹកជញ្ជូនខេត្តសុីឈួន​ និងមានការចូលរួមពីលោកនាយករដ្ឋបាល​ នាយកទីចាត់ការ​ចំណុះខេត្តសៀមរាប​ ប្រធានមន្ទីរ​ពាក់ព័ន្ធ​ និងគណៈប្រតិភូអមដំណេីរ​ សរុបចំនួន​ ១៦នាក់។
គោលបំណង​នៃ​ជំនួប​ពិភាក្សា​ការងារនេះ​ គឺដេីម្បីបន្តរឹតបន្តឹងចំណងមិត្តភាព​ល្អ​រវាងខេត្តទាំងពីរ​ កិច្ចសហការល្អ​ ការផ្លាស់ប្ដូរ​បទពិសោធន៍​ និងការងារអភិវឌ្ឍន៍នានារវាងខេត្តសៀមរាប​ និងខេត្តសុីឈួន​ ឲ្យមានភាពរីកចំរេីនលេីគ្រប់វិស័យ​ ជាពិសេស​ផ្នែកទេសចេណ៍​ ពាណិជ្ជកម្ម​ វិនិយោគ​ និងគម្រោងផ្ដល់អាហាររូបករណ៍ដល់មន្ត្រីរាជការ​ សិស្ស​ និស្សិត​ ខេត្តសៀមរាប​ នៃព្រះរាជាណាចក្រកម្ពុជា​ឲ្យទៅសិក្សានៅខេត្តសុីឈួន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ នាពេលខាងមុខ៕






1 comments:

Packers and Movers Indore - Best Movers and Packers in Indore Offer Home, Office and Local Shifting services at affordable price, Save Time and Money.
Packers and Movers Indore
Movers and Packers Indore
Best Packers and Movers Indore
Indore Packers and Movers

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More