ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញជាអធិបតីក្នុងកម្មវិធីបុណ្យបញ្ចុះបឋមសិលា
កសាងកុដិឈើមួយខ្នង ប្រគេនព្រះសង្ឃ នៅវត្តអង្គរខាងត្បូង ខេត្តសៀមរាប÷
សៀមរាប ថ្ងៃច័ន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស
២៥៥២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨.០០នាទីព្រឹក ក្រោមអធិបតីភាព
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន
រួមនិងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន
លោក លោកស្រី និងមន្ត្រីរាជការគ្រួសារសាធារណការនិងដឹកជញ្ជូនទាំងអស់
ដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមកម្មពិធីបញ្ចុះបឋមសិលា កសាងកុដិឈើមួយខ្នង
ប្រគេនព្រះសង្ឃ នៅវត្តអង្គរខាងត្បូង ការកសាងកុដិឈើក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះ
ត្រូវបានផ្តួចផ្តើមដោយចិត្តសទ្ធាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា
របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា
ដែលនឹងអាចបន្សល់ទុកជាកេរ្តិ៍ប្រវត្តិសាស្ត្របន្តទៀត សម្រាប់មនុស្សជំនាន់ក្រោយៗ។
0 comments:
Post a Comment