ថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ពិធី ផ្សព្វផ្សាយ អប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ស្រុកអង្គរធំ ក្រោមអធិបតី លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងលោក ឡុង រដ្ឋារក្ស អភិបាល នៃគណៈអភិបាលស្រុកអង្គរធំ រួមនិងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបចំនួន ១០៥ នាក់ ស្រី ៥៣ នាក់ កម្មវិធីផ្សព្វផ្សាយនេះក៏មានការចូលរួមធ្វើបទបង្ហាញពីការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសក.សរ និងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ដ រួមជាមួយមន្ដ្រីជំនាញពាក់ព័ន្ធខេត្ដ ដើម្បីបង្ហាញពន្យល់អំពីច្បាប់ចរាចរណ៍ ការផាកពិន័យ និងកត្តាផ្សេងៗដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៍ រួមនិងសំនួរ ចម្លើយ យករង្វាន់មួកសុវត្ថិភាព ក្នុងគោលបំណងបញ្ជ្រាបការយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាពការពារអាយុជីវិតក្នុងការធ្វើដំណើរតាមដងផ្លូវជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងស្រុកអង្គរធំ ។
0 comments:
Post a Comment