មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Friday, September 14, 2018

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរ..

យោងតាមការព្យាករស្ថានភាពអាកាសធាតុ តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងក្រុងសៀមរាប អំឡុងពេលស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំងនូវប៉ុន្មានថ្ងៃចុងក្រោយនេះ ។ 

ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨
យោងតាមការព្យាករស្ថានភាពអាកាសធាតុ សង្កេតឃើញថាប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាប់យ៉ាងខ្លាំងនៅក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ពិសេសក្នុងក្រុងសៀមរាបបានធ្វើអោយបណ្ដាញខ្សែផ្លូវមួយចំនួនមានការជន់លិចមួយរយះពេលខ្លី តាមអនុសាសន៍ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុងអភិបាល នៃគណៈអភិបាលខេត្ត និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរ  លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានដឹកនាំមន្ដ្រីជំនាញក្រោមឪវាទទាំងអស់ចុះពិនិត្យទីតាំងជាក់ស្ដែងដែលត្រូវកាយបើកមុខទឹក ដើម្បីបង្ការទឹកភ្លៀងជន់លិចក្នុងអំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ អាស្រ័យហេតុដូចបានជម្រាបជូនសូមបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ដសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសុំសំណូមពរដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញធ្ងន់ៗមេត្តាចូលរួមកុំដឹកលើសទម្ងន់កំរឹតកំណត់ឆ្លង់កាត់ផ្លូវដែលកំពុងរងការលិចលុងដោយជំនន់ទឹកភ្លៀងក្នុងអំឡុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការគ្រប់សកម្មភាពទាំងអស់ដើម្បីបង្ការជំនន់ទឹកភ្លៀងកើតឡើងជាយថាហេតុ ។
















0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More