ពិធីជួបសំណេះសំណាល់ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួនពីរសង្កាត់ (ស្លរក្រាម និងសាលាកំរើក) លើគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រមូលសំណល់រាវក្នុងក្រុងសៀមរាប ៕
រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក ហៀប មី អនុប្រធានមន្ទីរសក.សរ តំណាងលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសក.សរ និងលោក ស៊ាង គឹម ឋាន តំណាងរដ្ឋបាលក្រុងសៀមរាប បានដឹកនាំមន្ដ្រីពាក់ព័ន្ធចូលរួមសហការជាមួយក្រុមការងារមកពីក្រសួងសក.ដជ និងក្រុមប្រឹក្សាបច្ចេកទេសរបស់ (SUEZ) And (WB) និង ដើម្បីធ្វើបទបង្ហាញ និងពីគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួនពីរសង្កាត់(ស្លរក្រាម, សាលាកំរើក) លើគម្រោងអភិវឌ្ឍន៍បណ្ដាញលូប្រមូលសំណល់រាវនៅក្រុងសៀមរាប ដែលមានតំណាងប្រជាពលរដ្ឋប្រមាណ ៣៥ នាក់ ពិធីជួបសំណេះសំណាល់ពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណង់ចង់អោយបងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនិងគម្រោងទាំងអស់បានយល់ច្បាស់ពីកាតព្វកិច្ចក្នុងការចូលរួមកំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន និងផលប្រយោជន៍សំខាន់ៗជាច្រើនដែលទទួលបានពីគម្រោងនេះ និងពិសេសគឺចូលរួមសហការក្នុងដំណើរការអនុវត្ដការងារគម្រោងនេះផងដែរ ។ ជំនួបសំណេះសំណាល់នេះបានធ្វើឡើងនៅសណ្ឋាគារសិរីភាព ។
0 comments:
Post a Comment