មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, March 26, 2018

គ្រោះថ្នាក់ចរាចរណ៍​កើតឡើងជាហូរហែ អ្នក​បើក​បរ​គួរ​អាន​មាត្រាពីរនេះ​ឲ្យ​ច្បាស់​.....

គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាល​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​បាត់​បង់ជីវិត​ស្ទើរ​រាល់​ថ្ងៃ ហើយ​កត្តា​បង្ក​ឲ្យ​មានគ្រោះថ្នាក់​ចរាចរណ៍​មាន​ដូចជា​បើក​បរ​លើស​ល្បឿន​កំណត់ ជែង បើក​បរ​មាន​ក្នុង​ស្ថានភាព​​ស្រវឹង និង​កត្តា​យានយន្ត​ជាដើម។​


ការ​បង្កគ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​អ្នកស្លាប់ ឬរបួស​នឹង​មាន​ទោស​ទណ្ឌ​រហូត​ដល់​ជាប់​ពន្ធនា​គារ​។ តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ត្រង់​មាត្រា​៨៣ ចែងថាជនណា​បើក​បរ​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិន​គោរពកាតព្វកិច្ច​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​បណ្តាល​ឲ្យ​របួសអ្នក​ដទៃមិន​អាចធ្វើការ​បាន​ស្មើ ឬលើសពី​៨​ថ្ងៃពីថ្ងៃកើត​ហេតុ​ត្រូវផ្តន្ទាទោស​ជាប់ពន្ធនាគារពី​៦ខែទៅ​២ឆ្នាំ។ ជាមួយគ្នានេះដែរ​ត្រូវពិន័យជាប្រាក់ពី​២លាន​រៀល ទៅ​១០​លាន​រៀល។
អំពើល្មើសនេះ នឹង​ត្រូវ​ផ្តន្ទាទោស​ពី​១ឆ្នាំទៅ​៣ឆ្នាំ​ និងពិន័យជាប្រាក់​ពី៤លានទៅ​១៥​លាន​រៀល​ចំពោះអ្នក​បើកបរគ្មានបណ្ណបើក​បរឬបណ្ណមិនត្រឹម​ត្រូវ​តាម​ប្រ​ភេទយាន្ត បើក​បរដោយស្ថិត​ក្នុង​សភាព​​ស្រវឹង ការរត់គេចពីខ្លួនពីកន្លែង​កើត​ហេតុ​ក្នុងគោល​បំណង​មិន ទទួលខុសត្រូវ និង​ក្នុង​ករណី​បណ្តាល​ឲ្យមនុស្ស​ស្លាប់ច្រើននាក់។
ចំពោះ​មាត្រា៨៥ វិញ​ចែងថា​ជនណា​បើក​បរ​ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិន​គោរពកាតព្វកិច្ច​មាន​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​បណ្តាល​ឲ្យស្លាប់អ្នកដទៃ​ត្រូវ​ផ្តន្ទាទោសដាក់ពន្ធនាគារពី​១ឆ្នាំទៅ​៣ឆ្នាំ និង​ពិន័យជាប្រាក់៤លាន​ទៅ​១៥លាន​រៀល រួចអាចមាន​ផ្តន្ទាទោស​បន្ថែម​​មួយ​ឬច្រើន​ទៅតាម​មាត្រា​៥៣​នៃក្រម​ព្រហ្មទណ្ឌ។
​អំពើល្មើសនេះ នឹង​ត្រូវ​ផ្តន្ទាទោស​ពី​២ឆ្នាំទៅ​៥ឆ្នាំ​ និងពិន័យជាប្រាក់​ពី១០លានទៅ​២៥​លាន​រៀល​ចំពោះអ្នក​បើកបរគ្មានបណ្ណបើកបរឬបណ្ណមិនត្រឹម​ត្រូវ​តាម​ប្រ​ភេទយាន្ត បើក​បរដោយស្ថិត​ក្នុង​សភាព​​ស្រវឹង ការរត់គេចពីខ្លួនពីកន្លែង​កើត​ហេតុ​ក្នុងគោល​បំណង​មិនទទួលខុសត្រូវ និង​ក្នុង​ករណី​បណ្តាល​ឲ្យមនុស្ស​ស្លាប់ច្រើននាក់៕​​​​​​​​
អត្ថបទ៖ ទូច សុខា

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More