យុទ្ធនាការផ្សព្វផ្សាយ " សុវត្ថិភាពចរាចរណ៍ផ្តើមចេញពីខ្លួនអ្នក ! "
ថ្ងៃច័ន្ទ ០៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨
លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប បានអមដំណើរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ដសៀមរាប និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកជំទាវ មីសែល យ៉ូ ឯកអគ្គរាជទូតសុច្ឆន្ទសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសាកល បានចុះតាមភ្លើងសញ្ញាចរាចរណ៍ ក្នុងខេត្តដើម្បីណែនាំបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍ និងជូនមួកសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដែលមិនបានពាក់មួកសុវត្ថិភាព រួចក៏បន្តចូលរួមពិធី «ប្រកាសផ្តើមអនុវត្តយុទ្ធនាការសុវត្ថិភាពចរាចរណ៍
ចាប់ផ្តើមពីខ្លួនអ្នក» នៅបរិវេណសាលាបឋមសិក្សាហ៊ុនសែនគ្រួស ។
ជាមួយគ្នានេះ
សូមបងប្អូនបើកបរត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនបើកបរទោចក្រយាន្តត្រូវពាក់មួកសុវត្ថិភាព
បើកបរយានយន្តត្រូវពាក់ខ្សែក្រវាត់ ជាពិសេស កុំបើកបរក្រោមស្ថានភាពស្រវឹង៕
#រដ្ឋបាលខេត្ដសៀមរាប
#ក្រសួងសាធារណការនិងដឹកជញ្ជូន
#មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដសៀមរាប
#លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ
0 comments:
Post a Comment