ពេលដែលធ្វើដំណើរម្តងៗ អ្វីដែលសំខាន់នោះគឺកន្លែងអង្គុយ។ ប្រសិនបើរកបានកន្លែងល្អ ប្រាកដធ្វើដំណើរដោយស្រួលខ្លួន មិនមានអារម្មណ៏ថាឈឺខ្លួន ឬពិបាកសោះឡើយ។ ប៉ុន្តែលើសពីភាពស្រណុកនៃកន្លែងអង្គុយរបស់អ្នកនោះ អ្នកក៏គួរពិចារណាអំពីសុវត្ថិភាពរបស់ទីតាំងកន្លែងរបស់អ្នកក្នុងពេលធ្វើដំណើរផងដែរ។
គេថាគ្រោះថ្នាក់កើតឡើង ដោយមើលមិនឃើញមុននោះឡើយ ដូចនេះអ្នកធ្វើដំណើរគួរតែពិចារណាអំពីសុវត្ថិភាពនៃទីតាំងកន្លែងអង្គុយរបស់អ្នកផងដែរ។ តើអ្នកដឹងទេថា កន្លែងណាដែលមានហានិភ័យគ្រោះថ្នាក់តិចជាងគេ និងមានសុវត្ថិភាពជាងគេសម្រាប់អំឡុងពេលធ្វើដំណើរ?
១. ឡាន
កៅអីសុវត្ថិភាព៖ ក្នុងការធ្វើដំណើរតាមឡានជាលក្ខណៈគ្រួសារ ទីតាំងដែលសុវត្ថិភាពជាងគេគឺ កៅអីដែលនៅខាងក្រោយអ្នកបើកបរ និងខាងក្រោយចំកណ្តាល ដោយសារជាទូទៅ ក្នុងពេលដែលមានគ្រោះថា្នក់ចរាចរណ៏ ទីតាំងខាងក្រោយអ្នកបើកឡានជាទីតាំងដែលអាចនឹងរងគ្រោះតិចជាងគេបង្អស់។
កៅអីគ្រោះថ្នាក់៖ កៅអីខាងមុខ ជាប់អ្នកបើកឡានគឺជាកន្លែងដែលអាចនឹងប្រឈមនឹងការប៉ះពាល់ខ្លាំងជាងគេ។ ក្នុងពេលដែលមានគ្រោះថ្នាក់អ្វីមួយកើតឡើង អ្នកបើកបរអាចនឹងដឹងខ្យល់មុន ហើយអាចគេច ឬអោនដើម្បីចៀសវាងគ្រោះថា្នក់បានជាមុន ចំណែកឯអ្នកនៅម្ខាងទៀត អាចនឹងមិនបានចាប់អារម្មណ៏ទៅនឹងគ្រោះថ្នាក់ ជាហេតុធ្វើឱ្យវាមានគ្រោះថ្នាក់ជាងគេ។
២. ឡាន Mini bus
កៅអីសុវត្ថិភាព៖ កៅអីដែលសុវត្ថិភាពបំផុតនោះគឺ កៅអីដែលបែរបញ្រ្ចាសទៅក្រោយ ដោយសារនៅពេលដែលមានហានិភ័យអ្វីមួយកើតឡើង ឱកាសដែលអ្នកនឹងបោកក្បាលទៅមុខ គឺមានតិចតួចបំផុត បើប្រៀបទៅនឹងកៅអីដទៃទៀត។ ដូចនេះប្រសិនបើជិះឡានដែលមានកៅអីដូចនេះ គួរកក់យកឱ្យបានមុនគេទៅ។
កៅអីគ្រោះថា្នក់៖ ជាទូទៅ អ្នកដែលនៅជាប់កៅអីជាប់នឹងកញ្ចក់ ឬ ទ្វារឡាន អាចនឹងប្រឈមមុខខ្លាំងទៅនឹងអំបែងកញ្ចក់ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងនោះ។ ដូចនេះ គួរចៀសវាងអង្គុយនៅមុខគេ និងនៅជាប់នឹងបង្អួចផងដែរ។
៣. ឡានក្រុងក្នុងទីក្រុង
កៅអីសុវត្ថិភាព៖ នៅខាងស្តាំបង្អស់នៃផ្នែកកណ្តាលនៃកាបីុន ដែលស្របទៅនឹងទិសដែលធ្វើដំណើរ ដោយសារកន្លែងនេះចេញមកផុតពីចរាចរណ៏ដែលមកបញ្រ្ចាសទិស។
កៅអីគ្រៅះថ្នាក់៖ ប្រសិនបើឡានក្រុងនោះជាប្រភេទឡានដែលមានកៅអីពីរជួរខាងមុខ តម្រៀបរៀងខុសគេ ហើយបែរមុខទៅកញ្ចក់ឡានខាងមុខ អ្នកមិនគួរអង្គុយនៅទីនោះឡើយ ដោយសារងាយណាស់ ដែលអំបែង ឬអ្វីដែលអាចខ្ទាតចូលនៅពេលដែលមានឧបត្តិវហេតុអ្វីកើតឡើងមិនធម្មតានោះ។
៤. រថភ្លើង

កៅអីសុវត្ថិភាព៖ នៅទូកណ្តាលគេបង្អស់ ឬក៏ទូនៅជិតទូកណ្តាលៗគេ ដោយសារប្រសិនបើមានគ្រោះថ្នាក់ណាមួយកើតឡើង នៅទូដែលនៅមុខគេ និងនៅក្រោយគេ អាចនឹងដាច់ ហើយជ្រុះចេញពីផ្លូវ។
កៅអីគ្រៅះថ្នាក់៖ នៅពេលដែលមានការចាប់ហ្រា្វំងជាប្រញ៉ាប់ណាមួយនោះ អ្នកដែលអង្គុយស្របទិសដែលធ្វើដំណើរ អាចនឹងត្រូវបោកក្បាល ឬខ្ទាតទៅមុខបាន។
0 comments:
Post a Comment