ដោយមានការចង្អុកបង្ហាញពីលោក គឹម ប៉ុណ្ណា អនុប្រធាន អនុគណៈកម្មការសចគ និងជាប្រធានលេខាធិការដ្ឋាននៃអនគសចគ លោក ប៉ែន សូនី ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសក.សរ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក។
ព្រឹកថ្ងៃព្រហស្បត៍ ៤រោច ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៧
លោក ប៉ែន សូនី ប្រធានការិយាល័យដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយនិងនគរបាលចរាចរណ៍ផ្លូវគោក និងអាវុធហត្ថ ស្រុកវ៉ារិន ចុះអនុវត្ដយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ទីតាំងនៅមុខផ្សាស្រែណូយ និងបានចែកប័ណ្ណព័ត៌មានផ្សព្វផ្សាយ ស្ទីកឃឺចំណាំងផ្លាត និងខិតប័ណ្ណស្តីពីក្រមសីលធម៌ក្នុងការបើកបរ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយសំនួរ-ចំលើយ យករង្វាន់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- មួកសុវត្ថិភាព ចំនួន ៣៥ មួក
- សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៥០ក្បាល
- សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១៥០ក្បាល
- សីលធម៌១០ចំណុច សម្រាប់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១៥០សន្លឹក
- បិទចំណាំងផ្លាត ដល់យានយន្ត ចំនួន ១០០សន្លឹក
- ជូនឯកសារ និងសៀវភៅច្បាប់ ដល់មន្ត្រីចរាចរណ៍ស្រុកវ៉ារិន ទុកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានបន្ត។
0 comments:
Post a Comment