- ផ្លូវដែកពី ពោធិ៍សាត់-បាត់ដំបង ប្រវែង ១០៧,៦ គីឡូម៉ែត្រ
- ល្បឿនរថភ្លើងត្រូវកំណត់ ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង
- ការដឹកជញ្ជូនមិនឲ្យលើសទម្ងន់ពី១៥តោន
គម្រោងជួសជុលកំណាត់ផ្លូវរថភ្លើងពោធិ៍សាត់-បាត់ដំបង គ្រោងនឹងចាប់ផ្ដើមដំណើរការដ្ឋានក្នុងពេលឆាប់ៗខាងមុខនេះ ខណៈដែលការកែលំអរកំណាត់ផ្លូវដែក បាត់ដំបង ប៉ោយប៉ែត បានជួសជុលរួចជាស្ថាពរ។
ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន ទទួលបន្ទុកផ្នែកផ្លូវដែកនៅកម្ពុជា បានឲ្យដឹងថា៖ « នៅថ្ងៃទី ចន្ទ ទី ១០ ខែកក្កដា កន្លងទៅថ្មីនេះ យើងបានប្រជុំ ពីគម្រោងសាងសង់ឡើងវិញ ផ្លូវរភ្លើងពីពោធិ៍សាត់-បាត់ដំបង គ្រោងនឹងចាប់ផ្ដើមក្នុងរយៈពេលឆាប់ៗខាងមុខនេះហើយ គឺចាំតែកញ្ចប់ថវិកាពីក្រសួងហិរញ្ញវត្ថុធ្លាក់មក យើងនឹងចាប់ផ្ដើមធ្វើតែម្ដង»។
គម្រោងសាងសង់ផ្លូវរថភ្លើងនៅកម្ពុជានេះ ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី (ADB) ដែលមានប្រវែងផ្លូវសរុបពីភ្នំពេញ ទៅ ប៉ោយប៉ែត សរុបប្រមាណ ៣៨៥គីឡូម៉ែត្រ ក្នុងនោះប្រវែងផ្លូវពី ពោធិ៍សាត់-បាត់ដំបង ប្រហែល ១០៧,៦ គីឡូម៉ែត្រ។ ផ្លូវដែកនេះជួសជុលហើយ កំណត់ឲ្យការដឹកជញ្ជូនមិនឲ្យលើសទម្ងន់ពី១៥តោនឡើងនោះទេ។ហើយរថភ្លើង ក៏មិនឲ្យរថល្បឿនលើសពី ៣០ គីឡូម៉ែត្រក្នុងមួយម៉ោងដែរ ៕
0 comments:
Post a Comment