ឯ.ឧ ស៊ុន ចាន់ថុល ៖ ផ្លូវថ្នល់ជាង២០០០គីឡូម៉ែត្រ ត្រូវបានក៏សាងឡើងដោយការគាំទ្រពីរដ្ឋាភិបាលចិន
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយឯកឧត្តម Shentu Jiang ប្រធាននាយកដ្ឋានជំនួយបរទេស ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម Feng Chunling ប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិនៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម Shentu បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះដើម្បីពិនិត្យឡើងវិញនិងធ្វើការវាយតម្លៃឱ្យបានទូលំទូលាយនូវគម្រោងជំនួយរបស់ប្រទេសចិន ដែលបានអនុវត្តន៍កន្លងមក និងផែនការបណ្តាញផ្លូវថ្នល់នៅកម្ពុជា។នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមនិងគណៈប្រតិភូបានឃើញនូវកំណើននិងការអភិវឌ្ឍន៍ជាច្រើននៅ កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល
បានសម្តែងនូវការកោតសរសើរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងពាណិជ្ជកម្មចិន ដែលបានផ្តល់ការគាំទ្របន្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។
បានសម្តែងនូវការកោតសរសើរចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងពាណិជ្ជកម្មចិន ដែលបានផ្តល់ការគាំទ្របន្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល
បានកត់សម្គាល់ថា៖ ការសាងសង់ផ្លូវថ្នល់ជាង២០០០គីឡូម៉ែត្រ រួមទាំងស្ពានជាច្រើនផងដែរ គឺកើតមានឡើងដោយសារតែការគាំទ្ររបស់ភាគីមិត្តចិន។
បានកត់សម្គាល់ថា៖ ការសាងសង់ផ្លូវថ្នល់ជាង២០០០គីឡូម៉ែត្រ រួមទាំងស្ពានជាច្រើនផងដែរ គឺកើតមានឡើងដោយសារតែការគាំទ្ររបស់ភាគីមិត្តចិន។
ប្រភពពី៖
0 comments:
Post a Comment