មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Monday, October 2, 2017

ក្រោយពីភ្លៀងមួយមេធំដែលបានធ្លាក់រាប៉ាយគ្របដណ្តប់ខេត្តសៀមរាបកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយលិចផ្លូវមួយចំនួនធំក្នុងក្រុសៀមរាប...

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងអាជ្ញាធរក្រុង សៀមរាប ស្រុកប្រាសាទបាគង បានចុះកាយរំដោះទឹកនៅឃុំកណ្តែក ស្រុកប្រាសាទបាគង
ក្រោយពីភ្លៀងមួយមេធំដែលបានធ្លាក់រាប៉ាយគ្របដណ្តប់ខេត្តសៀមរាបកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ បានធ្វើអោយលិចផ្លូវមួយចំនួនធំក្នុងក្រុសៀមរាប និងតាមបណ្តាផ្លូវសំខាន់ៗក្នុងខេត្ត។
នាព្រឹកថ្ងៃទី០២ ខែតុលានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានដឹកនាំដោយលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានសហការជាមួយរដ្ឋបាលក្រុងសៀមរាប និងស្រុកប្រាសាទបាគង បានធ្វើការកាយរំដោះទឹកនៅក្នុងក្រុងសៀមរាប និង ឃុំកណ្តែក ស្រុកប្រាសាទបាគង ដើម្បីធ្វើការរំដោះទឹកដែលលិចលង់នៅផ្នែកខាងលើ។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យការចាក់ដីរបស់ ឈ្មោះ ផែ ហុឈួន ដែលបានចាក់ដីបិទប្រព័ន្ធបង្ហូរទឹក(ចាក់ដីពុំបានដាក់លូ) ហើយក្រុមការងារបានសម្រេចកាយដី ដើម្បីបើមុខផ្លូវទឹកផងដែរ។
ដូចនេះអាជ្ញាធរខេត្តសូមធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រាល់ការចាក់ដីសូមកុំបិទផ្លូវទឹក ហើយដាក់លូដោយស្របទៅតាមបច្ចេកទេស ឬតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ៕
#រដ្ឋបាលខេត្តសៀមរាប #មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត










0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More