មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Thursday, November 29, 2018

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បន្តធ្វើការសម្អាតរក្សាអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវជាតិ ចាប់ពីមុខព្រលានយន្តហោះដល់ភូមិវប្បធម៌ និងពីភូមិវប្បធម៌ ទៅដល់ស្ដុបសុខា ក្នុងក្រុងសៀមរាប ....

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បន្តធ្វើការសម្អាតរក្សាអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវជាតិ ចាប់ពីមុខព្រលានយន្តហោះដល់ភូមិវប្បធម៌ និងពីភូមិវប្បធម៌ ទៅដល់ស្ដុបសុខា ក្នុងក្រុងសៀមរាប ។

ព្រឹកថ្ងៃសុក្រ ៨រោច ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបន្ដផែនការរបស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ដពិសេសឯកឧត្ដម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
ដើម្បីជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បាននឹងបន្តធ្វើការសម្អាតរក្សាអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវជាតិ ចាប់ពីមុខព្រលានយន្តហោះដល់ភូមិវប្បធម៌ និងពីភូមិវប្បធម៌មកស្ដុបសុខា ក្នុងក្រុងសៀមរាប គឺក្នុងន័យដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃសូមឱ្យមានការគិតគូរពីការទុកដាក់ វេចខ្ចប់ និងចោលសំរាម និងសូមឲ្យចូលរួមសម្អាតនៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីសោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់  ។

















0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More