មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បន្តធ្វើការសម្អាតរក្សាអនាម័យបរិស្ថាន
តាមបណ្ដោយផ្លូវចាប់ពីមុខពេទ្យគន្ធៈបុប្ផាមកដល់ស្ពាននាគ
ក្នុងក្រុងសៀមរាប ។
ព្រឹកថ្ងៃសុក្រ ៩ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស
២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីបន្ដផែនការ១០០ថ្ងៃ របស់ឯកឧត្ដម
ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ដពិសេសឯកឧត្ដម
បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក្នុងគោលបំណងជំរុញលើកទឹកចិត្ត
និងចលនាបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន
គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង
គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និងតាមទីសាធារណៈ
ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង ថ្នាក់ដឹកនាំមន្ទីរសក.សរ
បានបន្តធ្វើការសម្អាត តាមបណ្តោយផ្លូវចាប់ពីមុខពេទ្យគន្ធៈបុប្ផាមកដល់ស្ពាននាគ ។ លោក
គឹម ប៉ុណ្ណា បានអោយដឹងបន្ថែមទៀតថា ការបង្កើតអោយបានសកម្មភាពនេះឡើងគឺក្នុងន័យដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ
និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃសូមឱ្យមានការគិតគូរពីការទុកដាក់ វេចខ្ចប់
និងចោលសំរាមនិងចូលរួមសម្អាតនៅតាមមុខផ្ទះរបស់ខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីសោភ័ណភាពទីប្រជុំជន
និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់ខ្ពស់ ។
0 comments:
Post a Comment