មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, July 3, 2018

ផ្លូវលំដីសមួយខ្សែក្នុងភូមិកន្រ្តកប្រវែង ៣០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ត្រូវបានពង្រើក លើកកំពស់ផ្លូវ និងកាយប្រឡាយសងខាង រំដោះទឹកជន់លិចក្នុងរដូវវស្សា..

ផ្លូវលំដីសមួយខ្សែក្នុងភូមិកន្រ្តកប្រវែង ៣០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ត្រូវបានពង្រើក លើកកំពស់ផ្លូវ និងកាយប្រឡាយសងខាង រំដោះទឹកជន់លិចក្នុងរដូវវស្សា។

ព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨
លោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយដង្គំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សា និងមេភូមិកន្រ្តកបានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងប្រឡាយរំដោះទឹក កំពុងជួសជុលជិតរួចរាល់ជាស្ថាពរ ស្ថិតនៅក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សូមបញ្ជាក់ថាផ្លូវនេះកាលពីមុនមានសភាពតូចចង្អៀត ពិបាកធ្វើដំណើរ គ្មានប្រឡាយបង្ហូរបង្កឲ្យមានទឹកលិចពេលភ្លៀងម្តងៗ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវបានចូលរួមដាក់លូ
តាមផ្ទះដោយសហការដោះស្រាយគ្រប់បញ្ហាដែលបានជួបប្រទះក្នុងការសម្រួលផ្លូវនេះកន្លងមក ក៏បានសារទរចំពោះថ្នាក់ដឹកនាំខេត្ដគ្រប់ជាន់ថ្នាក់ពីប្រជាពលរដ្ឋផងដែរ។ ទាំងអស់នេះជាការឆ្លើយតបទៅ និងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាមរយៈមេភូមិ ចៅសង្កាត់ ដែលជានិច្ចកាលក្រុមការងារខេត្ដចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានយកចិត្ដទុកដាក់ដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ តាមការណែនាំចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ដ ជាពិសេសឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាបផ្ទាល់ ។










0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More