ព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៨
ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាប ក្រុមការងារការខេត្ដចុះជួយសង្កាត់ស្វាយដង្គំ រួមនិងសមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំទាំងអស់ បានរូមមតិប្រារព្ធពិធីប្រគេនទៀនព្រះវស្សាចំនួនប្រាំវត្ដរួមមាន វត្ដចក វត្ដស្វាយដង្គំ វត្ដគោកប៉ាទ្រី វត្ដកេសរារាម និងវត្ដព្រះព្រហ្មរ័ត្ន ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារខេត្ដចុះជួយសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប បានសំណេះសំណាលនិងពាំនាំអនុសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំជូនដល់សមាជិកសមាជិកានៃអង្គពិធី និងបាននាំយកទ័យ្យទានមានចំនួន១៣មុខ បច្ច័យសម្រាប់ប្រាំវត្តក្នុងមួយវត្តៗ ចំនួន២០មឺនរៀល ជូនលោកយាយជី លោកតាជី និងចាស់ព្រឹទ្ធាចារ្យក្នុងភូមិចំនួន៥០នាក់ក្នុងម្នាក់ៗចំនួន២មឺន រៀល និងសំលៀកបំពាក់មួយកំប្លេរម្នាក់ ដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មា ធិការ គណបក្សខេត្តសៀមរាប ។
0 comments:
Post a Comment