ព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ វិច្ឆិកា ២០១៧
ដោយមានការចង្អុកបង្ហាញពីលោក គឹម ប៉ុណ្ណា អនុប្រធាន អនុគណៈកម្មការសចគ និងជាប្រធានលេខាធិការដ្ឋាននៃអនគសចគ លោក ប៉ែន សូនី ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសក.សរ
ជាសមាជិកលេខាធិការដ្ឋាន និងលោក អ៊ុំ រ៉ារុធ អធិការរង ស្រុកក្រឡាញ់ បានបន្តដឹកនាំមន្ត្រីសក.សរ សហការជាមួយនិងនគរបាលចរាចរណ៍ផ្លូវគោក និងអាវុធហត្ថ ស្រុកក្រឡាញ់ ចុះអនុវត្ដយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងបានចែកប័ណ្ណព័ត៌មានផ្សព្វផ្សាយ និងចែកស្ទីកឃឺ ស្តីពីក្រមសីលធម៌ក្នុងការបើកបរ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយសំនួរ-ចំលើយ យករង្វាន់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- មួកសុវត្ថិភាព ចំនួន ៣០មួក
- សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ៥០ក្បាល
- សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ១៥០ក្បាល
- សីលធម៌១០ចំណុច សម្រាប់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ១៥០សន្លឹក
- បិទចំណាំងផ្លាត ដល់យានយន្ត ចំនួន ១០០សន្លឹក
- ជូនឯកសារច្បាប់ ដល់មន្ត្រីចរាចរណ៍ស្រុកក្រឡាញ់មួយចំនួនទៀត ទុកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ
ការចុះផ្សព្វផ្សាយ និងចែកសំភារៈអប់រំច្បាប់ចរាចរណ៍ សំរាប់រឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ស្ថិតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។
0 comments:
Post a Comment