ព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ វិច្ឆិកា ២០១៧
ដោយមានការចង្អុកបង្ហាញពីលោក គឹម ប៉ុណ្ណា អនុប្រធាន អនុគណៈកម្មការសចគ និងជាប្រធានលេខាធិការដ្ឋាននៃអនគសចគ លោក ខៀវ ប្រសើរ អនុប្រធានមន្ទីរសក.សរ
ជាសមាជិកលេខាធិការដ្ឋាន បានបន្តដឹកនាំមន្ត្រីសក.សរ សហការជាមួយនិងនគរបាលចរាចរណ៍ផ្លូវគោក និងអាវុធហត្ថ ស្រុកស្រីស្នំ ចុះអនុវត្ដយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងបានចែកប័ណ្ណព័ត៌មានផ្សព្វផ្សាយ និងចែកស្ទីកឃឺ ស្តីពីក្រមសីលធម៌ក្នុងការបើកបរ ជូនបងប្អូនប្រជាពលរដ្ឋ ឆ្លើយសំនួរ-ចំលើយ យករង្វាន់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
- មួកសុវត្ថិភាព ចំនួន ២៥មួក
- សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ២០ក្បាល
- សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៥០ក្បាល
- សីលធម៌១០ចំណុច សម្រាប់យល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៥០សន្លឹក
- បិទចំណាំងផ្លាត ដល់យានយន្ត
- ជូនឯកសារច្បាប់ ដល់មន្ត្រីចរាចរណ៍ស្រុកស្រីស្នំមួយចំនួនទៀត ទុកផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ
ការចុះផ្សព្វផ្សាយ និងចែកសំភារៈអប់រំច្បាប់ចរាចរណ៍ សំរាប់រឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី២ ឆ្នាំ២០១៧ ស្ថិតនៅទល់មុខផ្សារ ស្រុកស្រីស្នំ ខេត្តសៀមរាប ។
0 comments:
Post a Comment