គិតចាប់ពីថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន ឯកឧត្ដម ស៊ុន ចាន់ថុល បានសម្រេចសមិទ្ធផលធំៗជាច្រើនជូនប្រជាពលរដ្ឋខ្មែរ។ ងាកមកចាប់អារម្មណ៍ក្នុងឆ្នាំ២០១៧នេះវិញ លោកបានសម្រេចសមិទ្ធផ្ទួនៗគ្នាជាបន្តបន្ទាប់ និងទទួលបានការសាទរខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះសូមមកដឹងសមិទ្ធផលសំខាន់ៗ របស់រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងឆ្នាំ២០១៧ខាងក្រោមនេះ៖
- ការដាក់ឲ្យដំណើរការមណ្ឌលប្ដូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបAEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ)
- ការបិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់)ចំនួន៣.៤លានសន្លឹក
- យុទ្ធនាការចែកមួកសុវត្ថិភាពរាប់ម៉ឺនមួកជូនប្រជាពលរដ្ឋ
- ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួងឡើងវិញដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព
- ការដាក់ឱ្យដំណើរការចុះបញ្ជីយានយន្ត និងការផ្ដល់ប័ណ្ណបើកយានយន្ត តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
- បង្កើតកម្មវិធីយល់ដឹងអំពីទ្រឹស្ដី នៃការបើកបរលើទូរសព្ទ
- ឈៀកចល័ត និងផ្លាកលេខយានយន្តមានQR Codeដើម្បីកាត់បន្ថយការក្លែងបន្លំ
- និងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ល។
ដោយឡែកសមិទ្ធផលផ្សេងៗទៀតនឹងចេញជារូបរាងជាបន្តបន្ទាប់ដូចជា៖
- ការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលគ្រោងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗ
- ការដឹកជញ្ជូនតាមផ្លូវទឹក ការរៀបចំក្របខណ្ឌស្ថាប័នទទួលបន្ទុកភស្តុភារកម្មដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន
- ការធ្វើសមាហរណកម្មទូទាំងប្រទេសតាមរយៈការកសាងនិងពង្រីកបណ្ដាញផ្លូវតភ្ជាប់ ការកសាងផ្លូវរថភ្លើង ការគ្រប់គ្រងការដឹកជញ្ជូនលើសទម្ងន់កំណត់
- ការកសាងកំពង់ផែទឹកជ្រៅ ការលុបគ្រលុកសំបុកមាន់នៅ ទូទាំង២៥រាជធានី-ខេត្តតាមរយៈការដាក់ឱ្យដំណើរការរ៉ឺម៉កដែលបំពាក់ដោយឧបករណ៍ចំនួនជាង៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗ ក្នុងគោលបំណងថែរក្សាបណ្តាញផ្លូវថ្នល់របស់យើងឱ្យជាប់បានយូរ។
សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានធ្វើបទបង្ហាញស្ដីពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូន។ ក្នុងនោះឯកឧត្ដមក៏បានបង្ហាញពីសមិទ្ធផលសំខាន់ៗដូចរៀបរាប់ខាងលើនេះ៕
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
0 comments:
Post a Comment