មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Tuesday, November 21, 2017

ដំណឹងល្អ! មិនយូរប៉ុន្មាន ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងទៅលេងសៀមរាបបាន

បន្ទាប់​ពី​ចំណាយ​ពេល​សិក្សា​បឋម​រយៈពេល​៦​ខែ ទៅ​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ ទៅ​សៀមរាប-ស៊ីសុផុន ដោយ​ក្រុមហ៊ុន​ CRCC 17th ឆាប់​ៗ​ខាង​មុខ​កម្ពុជា​នឹង​មាន​ផ្លូវ​រថភ្លើង​ថ្មី​មួយ​ទៀត​ហើយ។ ចំណែកឯប្រជាពលរដ្ឋចង់ទៅលេងខេត្តសៀមរាប ក៏អាចធ្វើដំណើរតាមរថភ្លើងបានដែរ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

 



សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួប​ពិភាក្សា​ជា​មួយគណៈ​ប្រតិភូមួយក្រុមរបស់ក្រុមហ៊ុន CRCC 17th ដែលដឹកនាំដោយលោក Lu Peng ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន​នេះ។ ក្នុង​នោះ​ក៏​មានការចូលរួម​ពី​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​Royal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ជំនួប​ពិសេស​នេះ គឺ​ដើម្បី​ធ្វើ​ការ​សិក្សា​ឲ្យ​កាន់​តែ​ច្បាស់​អំពី​គម្រោង​សាងសង់​ផ្លូវ​ដែក​ថ្មី ពី​ភ្នំពេញ​ទៅ​សៀមរាប-ស៊ីសុផុន។



ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា គម្រោងនេះ​មានសារសំខាន់​ខ្លាំង សំដៅបង្ក​ភាព​ងាយស្រួល​ដល់​ការដឹកជញ្ជូននិងការតភ្ជាប់ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ផ្លូវដែក​នៅ​កម្ពុជា​។
យ៉ាងណាក្ដី ចំពោះទំហំថវិការដែលនឹងគ្រោងចំណាយ ទៅលើគម្រោងមួយនេះនៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ ចំណែកឯថ្ងៃបើកការដ្ឋាន កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ៕





0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More