មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, October 15, 2017

ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​លីយ៉ុង​ផាត់​ព្រែក​ព្នៅ​នឹង​លែង​តម្រូវ​ឲ្យ​បង់​ប្រាក់​នៅ​ប៉ុន្មាន​ថ្ងៃខាង​មុខ

សម្តេច​ហ៊ុន សែន បាន​ប្រ​កាស​នៅ​លើទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នៅព្រឹកនេះថា​ចាប់ពី​ថ្ងៃទី១៥​ ខែ​តុលា ឆ្នាំ ២០១៧ តទៅ​ប្រ​ជា​ពល​រដ្ឋ​ដែលធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពានលីយ៉ុង​ផាត់​ព្រែក​ព្នៅ​នឹង​លែង​តម្រូវ​ឲ្យ​បង់​ប្រាក់​ទៀត​ហើយ ដោយ​ថា​រដ្ឋាភិបាល​នឹង​ទិញ​យក​ស្ពាន​នេះ មក​គ្រប់​គ្រង​វិញ។


សម្តេច​បញ្ជាក់​ថា​ក្នុង​រយៈពេល​នេះក្រ​សួង​សេដ្ឋកិច្ច ក្រ​សួងសាធារណការ និង​ស្ថាប័នពាក់ព័ន្ធ​កំពុងពិនិត្យ​ និង​ពិភាក្សា​ជាមួយ​ភាគី​ក្រុម​ហ៊ុនទៅ​លើ​បញ្ហា​ដែល​ថា​នៅ​សេស​សល់​មួយ​ចំនួន។---------------------------------------------------------------------------------------------------------------------------------------សម្តេច​សរសេរថាៈ «ចាប់​ពីម៉ោង​ ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ​ ២០១៧ ​​ នេះ​តទៅ ស្ពាន និងផ្លូ​វតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) នឹងត្រូវ​ធ្វើ​ដំ​ណើរ​ដោយ​មិន​បាច់​បង់​ថ្លៃ​ឆ្លង​កាត់​ទៀត​ទេ ​រាជ​រដ្ឋា​ភិបាល​នឹង​ទិញ​យក​មក​គ្រប់​គ្រង​វិញ​...សង្ឃឹម​ថា​ប្រជា​ពលរដ្ឋ​យើង​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​កា​រសម្រេច​នេះ»៕









អត្ថបទ៖ ស៊ិន សាវ៉េត

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More