មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដសៀមរាប

Department Of Public Works And Transport Siem Reap

Sunday, October 15, 2017

មន្ទីរ​សាធារណការ ភ្នំពេ​ញបានបញ្ចេញ​ប្លង់​ស្ពាន​អាកាស​ថ្មើរ​ជើង​មួយ​ទៀត​ហើយ នៅ​កណ្ដាល​ភ្នំពេញ...

កាល​ពី​ថ្មី​ៗ​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ចេញ​ប្លង់​ស្ពាន​អាកាស​ថ្មើរ​ជើង មួយ​ទៀត​ហើយ​នៅ​ជុំវិញ​ស្តុប​រង្វង់​មូល​នាង​គង្ហីង ក្នុង​ខណ្ឌ​៧​មករា ​ដែល​នឹង​គ្រោង​ចាប់​ផ្ដើម​សាងសង់​នៅ​ញ​ក្រោយ​នេះ។



គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប មិន​ប៉ះពាល់​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ។ បច្ចុប្បន្ន​នេះ​ប្លង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ បាន​ចេញ​ជា​រូបរាង​ 3D​ហើយ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ខាង​ជើង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ឆាប់​ៗ​ខាង​មុខ​នេះ។


សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន Oversea Cambodia Investment Corperation ( OCIC) គឺ​ជា​ម្ចាស់​វិនិយោគ​​ទីក្រុង​អូឡាំព្យា​ ដែល​សាងសង់​នៅ​ព័ទ្ធ​ជុំវិញ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លើ​ផ្ទៃ​ដី​សរុប​ ១០​ហិកតា។ ​ទីក្រុង​ថ្មី​នេះ​ជា​បណ្ដុំ​អគារ​ពាណិជ្ជកម្ម​មាន​កម្ពស់​២០​ជាន់​រួម​មាន​ ការិយាល័យ អគារ​ស្នាក់​នៅ ផ្សារ​ទំនើប ក្លឹប​ហាត់​ប្រាណ អាង​ហែល​ទឹក និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

0 comments:

Post a Comment

លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្ដសៀមរាប អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវឲ្យចូលរួមគោរពច្បាប់..

ដាក់ពាក្យប្រឡងយកបណ្ណបើកបរ តាមនីតិវិធីថ្មី ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works

យល់ដឹងអំពីផ្លាកសញ្ញាចរាចផ្លូវគោក!

ស្វែងរកយើងតាមរយះ

Twitter Delicious Facebook Digg Stumbleupon Favorites More